តើពិភពលោកនេះចង្អៀតណាស់មែនទេ បានជាបំពុលខ្ញុំឲ្យស្លាប់? សត្វឆ្កែស្លាប់ទាំងទឹកភ្នែកដោយចង់និយាយអ្វីមួយ តែនិយាយមិនចេញ
សត្វឆ្កែគឺជាសត្វមួយប្រភេទដែលគេគិតថាវាជាសត្វចេះ ដោយវាយល់ពីអារម្មណ៌របស់មនុស្សស្ទើរតែ១០០ភាគរយ នេះបើតាមការអះអាងពីអ្នកចិញ្ចឹមសត្វឆ្កែទូទៅ ហើយមួយវិញទៀតមានអ្នកចិញ្ចឹមខ្លះ ស្រលាញ់រហូតដល់ថ្នាក់យកវាទៅដេកក្បែរជាមួយទៀតផង។ តែជាអកុសលអ្វីបានជាឆ្កែមួយនេះត្រូវបានគេបំពុលស្លាប់ទៅវិញ ដោយអ្នកជិតខាងបានលឺសម្លេងវាព្រុសពីរបីថ្ងៃ។ ស្រាប់តែព្រឹកឡើងក៏ឃើញវាស្លាប់បាត់ទៅហើយ ពេលភ្លាមៗនោះផងដែរវាត្រូវបានជួយសង្គ្រោះ ដោយបាញ់ទឹកដោះគោ១កំប៉ុង ប្រេងកន្លះលីត្រ ព្រមទាំងទឹកដូងផងដែរ ដាក់ចូលតាមមាត់របស់វាដើម្បីលាងសម្អាតជាតិពុលចេញ តែវិធីនេះនៅតែមិនអាចជួយវាបានទេ។ ហើយស្របពេលភ្លាមៗនោះក៏នាំវាទៅរកពេទ្យសត្វវិញម្តង។ តែតែតែវាជារឿងហួសចិត្តបំផុត ពេលទៅដល់ស្រាប់តែពេទ្យសត្វនោះទើបតែចេញទៅក្រៅផុតបាត់ទៀត ភ្លាមនោះផងដែរសត្វឆ្កែដែលគួរអោយអាណិតនោះបានដាច់ខ្យល់ស្លាប់បាត់ រឿងដែលធ្វើអោយម្ចាស់រឹតតែស្រណោះបំផុតនោះគឺវាចេះស្រក់ទឹកភ្នែកចេញមកទៀត ប្រហែលជាវាចង់និយាយអ្វីមួយហើយ តែគ្នានិយាយមិនចេញ។ ហេតុអ្វីត្រូវសំលាប់គ្នាដោយសារជាតិពុល? រឺមួយអ្នកបំពុលនោះមានបំណងអ្វីផ្សេង?