ពិតជាមិនអាចទប់ទឹកភ្នែកបានទេ តើអ្នកណាអាចជួយគ្នាបាន? ប្អូនស្រីពីរនាក់ចង់ក្លាយជាគ្រូបង្រៀនតែខ្វះលទ្ធភាព ព្រោះឪពុកទើបស្លាប់ ម្តាយធ្លាក់ខ្លួនឈឺទៀត
ក្នុងថ្ងៃនេះដែរមានគេឃើញក្នុងហ្វេសប៊ុកបងប្រុសម្នាក់បានបង្ហោះសារ លាយឡំជាមួយរូបថត នៅពេលអានចប់ពិតជាក្តុកក្តួលអារម្មណ៍ជាខ្លាំងចំពោះជីវិតប្អូនស្រីពីរនាក់ដែលចង់ក្លាយជាគ្រូបង្រៀនតែខ្វះលទ្ធភាព ព្រោះឪពុកទើបតែស្លាប់ រីឯម្តាយធ្លាក់ខ្លួនឈឺទៀត ពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់។ ក្នុងនោះផងដែរបងប្រុសខាងលើដែលមានឈ្មោះថា Lee Sinhourn គាត់បានបញ្ជាក់យ៉ាងច្បាស់ទៀតថា៖ #មើលហើយទប់ទឹកភ្នែកមិនបាន សមាគមឧត្តមគតិកូនខ្មែរបានចុះយកថវិកាសម្ភារសិក្សាកង់និងអាហារូបត្ថម្ភជូនប្អូនពន្លឺ នៅកំពង់ចាមរួចហើយក៏បន្តទៅសៀមរាប ភូមិចុងកៅស៊ូ.ឃុំស្លក្រាម.ស្រុកសៀមរាប ទៀតដើម្បីជួបប្អូនដៀបស្រីនិច្ចដែលជា សិស្សក្រក្រីរៀនពូកែ។ស្រីនិច្ចរៀនថ្នាក់ទី ១២Aនៃវិទ្យាល័យ១០មករា១៩៧៩ហើយ រស់នៅផ្ទះជួលជាមួយម្តាយមីងសព្វថ្ងៃ។ គ្រួសារស្រីនិច្ចកាលលោកឪពុកនៅជុំនោះទោះបីបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក ម្តេចម្តាក៏ស្រីនិច្ចរីករាយរំភើបដែរព្រោះមានឪពុកម្តាយយល់ចិត្តគ្នានិងស្រលាញ់កូន។ ម្តាយលក់ដូរបន្តិចបន្តួចឪពុករត់ម៉ូតូកង់បី ចំណូលចួនបានចួនអត់ហើយត្រូវចំណាយ ជាច្រើនជាពិសេសគឺបង់ថ្លៃសាលាឲ្យកូនស្រី ទាំង២រៀនផង។ទោះបីគ្រួសារមានសភាពពិបាកយ៉ាប់យឺនយ៉ាងណាក្តីក៏ឪពុកម្តា