នរណាមិនស្លុតចិត្តលោកអើយ!!! ម្តាយស្រែកយំស្តាយកូនដែលស្លាប់ក្នុងផ្ទៃអស់រយៈពេល១០ថ្ងៃហើយ ទើបដឹង ពេលនេះត្រូវការជំនួយ (មានវីដេអូ)
កាលពីម្សិលមិញនេះនៅលើគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះថា Meach Panha បានចែករំលែកនូវរូបភាពជាច្រើនសន្លឹក មានទាំងរូបស្រ្តីដែលបានគេងនៅលើគ្រែពេទ្យ (ពេទ្យជប៉ុន) ដោយដណ្តប់ភួយ ដែលបានបង្ហាញឲ្យឃើញតែផ្ទៃមុខ ក្នុងសភាពស្លេកស្លាំង រួមទាំងរូបសពទារកដោយរំជាមួយកន្សែងពោះគោ។ ក្នុងសារនោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកមួយនេះបានសរសេររៀបរាប់ថា "សូមបងៗជួយដល់ស្រ្តីមានផ្ទៃពោះផង តែកូនរបស់គាត់ បាន ស្លាប់នៅក្នុងពោះជាង10ថ្ងៃហើយ សូមបងជួយជាថវិកាដល់គាត់សំរាប់ទិញអាហារទុកបរិភោគផង 070995026,015541782"។ កូនស្ត្រីម្នាក់នេះបានស្លាប់ដោយមិនទាន់ដឹងមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបងប្រុសម្នាក់ខាងលើនេះបានជួប និងជួយខ្លះៗ ហើយក្នុងនោះផងដែរដោយក្តីអាណិតមេត្តា បងម្នាក់នេះខិតខំស្វះស្វែងរកជំនួយក្រែងបានខ្លះៗទុកគ្រាន់ជួយស្ត្រីម្នាក់នេះ៕ ខាងក្រោមនេះជារូបភាពរបស់បងប្រុស ដែលមានចិត្តមេត្តាធម៌ ដែលកំពុងព្យាយាមរកជំនួយដើម្បីជួយស្ត្រីខាងលើនេះ៖