គួរឲ្យស្រឡាញ់ដល់ហើយ!!! នាយ ក្រឹម និងស្រីលាភ ពិតជាពូកែរកឈ្មោះពិរោះដាក់ឲ្យកូនភ្លោះ ទាំងពីរណាស់
ភរិយាក្រោយរបស់នាយ ក្រឹម ដែលមានមនុស្សភាគច្រើនបានស្គាល់ឈ្មោះថា ស្រីលាភ ដែលជាកូនចៅក្នុងក្រុមកំប្លែងជាមួយគ្នានោះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ បានផ្តល់កំណើតដល់កូនភ្លោះ ហើយពេលនេះដែរកូនភ្លោះស្រីទាំងពីរបស់តារាកំប្លែង នាយក្រឹម និង ស្រីលាភ មានវ័យប្រមាណជាងបីខែហើយ ។ ក្នុងនោះក៏មានការសរសើរថាកូនភ្លោះទាំងពីររបស់ នាយក្រឹម និង ស្រីលាភ ពិតជាមានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង ណាស់ ។ បើបានដឹងឈ្មោះវិញកាន់តែពីរោះថែមទៀត ។ ហើយបើតាមប្រភពដែលមានភាពស្និតស្នាលជាមួយ ស្រីលាភ បានឱ្យដឹងថាកូនភ្លោះរបស់នាងជាមួយ នាយក្រឹម មានឈ្មោះថា អេលលីណា និង អេលីសា ។ កូនភ្លោះទាំងពីរមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់ ។ ពេលនេះ ស្រីលាភ បាននាំចេញ ទៅដើរកម្សាន្តតាមទីសាធារណៈតិចតួចប៉ុណ្ណោះ ដោយសារតែជាប់រវល់នៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាស ទើប ស្រីលាភ បានទុកកូនទាំងពីរឱ្យក្រុមគ្រួសារមើលជំនួសភាគច្រើន។ ក្នុងនោះផងដែរក៏មានការសរសើរជាច្រើនផងដែរថា បើទោះ ស្រីលាភ សម្រាលកូនទើបបានបីខែក៏ពិតមែនតែមើលទៅសម្រស់ ស្រីលាភ នៅតែស្រស់ស្អាតមិនស្រកស