សូមបងប្អូនរកផ្លូវវៀងឲ្យហើយទៅ អ្នកដែលឆ្លងកាត់ផ្លូវនេះ នៅយប់នេះតែម្តង ព្រោះ...
បើយោងតាមសេចក្តីប្រកាសក្នុងហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅមុននេះបន្តិច បានបញ្ជាក់ឲ្យដឹងថា៖ "រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថាៈ នៅយប់នេះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពាន ប្រវែង ៣៤ម កាត់ទទឹងខាងលើវិថី ឆេកូ ឬផ្លូវលេខ ១៦៩។ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។"៕