រកយូរហើយ! ល្បិចប្រើលុយអស់ប្រហែល ១០០ដុល្លារ ក្នុងការដើរ​លេងប្រទេស​ថៃ បាន​ដេក​​ពីរ​យប់ និងដើរញុាំ​ម៉ា​សប្បាយ​ ហើយសល់​លុយ​ទិញ​ឥវ៉ាន់​ទៀត

អ្នក​ខ្លះ​គិត​ថា​ទាល់​តែ​មាន​លុយ​ច្រើន​រាប់​រយ​ទើប​អាច​ដើរ​លេង​ថៃ​បាន តែ​តាម​ពិត​មិន​បាច់​មាន​រាប់​រយ​ដុល្លារ​ទេ គឺ​ត្រឹម​តែ ៤០ ម៉ឺន​រៀល (១០០ដុល្លារ) អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ស្គាល់​ស្រុក​គេ​បាន ម៉ា​សប្បាយ​និង​សល់​លុយ​ទិញ​ឥវ៉ាន់​ខ្លះ​បាន​ទៀត បើ​ចេះ​ប្រើ​លុយ​នោះ។


ជំហ៊ានដំបូង​ប្រើ​លុយ ៤០ ម៉ឺន​រៀល​ទៅ​លេង​ថៃ៖

បើ​អ្នក​មាន​ត្រឹម ៤០ ម៉ឺន​រៀល ហើយ​ចង់​ទៅ​លេង​ថៃ​មាន​គ្នា ៤នាក់ អ្នក​គួរ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​ឡាន VIP ធ្វើ​ដំណើរ​ត្រង់ (Direct) ពី​ភ្នំពេញ​ទៅ​បាំងកក​តែ​ម្តង ដោយ​មិន​បាច់​ប្តូរ​ឡាន​ច្រើន ហើយ​ចំណាយ​ប្រហែល ២៣ដុល្លារ។ ដូច្នេះ​ពេល​ទៅ​ទិញ​សំបុត្រ​អ្នក​គួរ​ជ្រើសរើស ឡាន VIP បើក Direct ទៅ​បាំងកក។


ពេល​ត្រឡប់​មក​វិញ អ្នក​អាច​ទៅ​រក​ទិញ​សំបុត្រ​ឡាន​នៅ​ក្បែរ​សណ្ឋាគារ​បាយ៉ុក​ស្កាយ (Baiyoke Sky Hotel) ម្តុំ​ផ្សារ ប៉ាទូណាម ដោយ​មាន​ជនជាតិ​ខ្មែរ​នៅ​ទីនោះ​ច្រើន អាច​និយាយ​ទាក់ទង​ជិះ​ឡាន VIP ជិះ​ត្រង់​មក​ភ្នំពេញ​វិញ ដោយ​ចំណាយ​ប្រហែល ៨០០ បាត (ប្រហែល ២៣ ដុល្លារ)។ ដូច្នេះ​ទាំង​ទៅ​ទាំង​មក អ្នក​ចំណាយ​អស់ ៤៦ដុល្លារ នៅ​សល់ ៥៤ ដុល្លារ​ទៀត។

ថ្ងៃ​ដំបូង​ពេល​ទៅ​ដល់​ថៃ៖

ក្រោយ​ជិះ​ឡាន VIP ត្រង់​ពី​ភ្នំពេញ​មក​ដល់​បាំងកក អ្នក​ត្រូវ​រក​កន្លែង​គេង។ សម្រាប់​គ្នា​អ្នក៤នាក់ ពិត​ជា​ងាយ​ស្រួល សម្រាប់​កន្លែង​គេង​និង​ធូរថ្លៃ។ អ្នក​អាច​រក​ផ្ទះ​សំណាក​មាន​បរិយាកាស​ល្អ​ល្មម មាន​ម៉ាស៊ីន​ត្រជាក់ គេង​ស្រួល​បាន​នៅ ផ្ទះ​សំណាក់ DD House ដោយ​ទី​នោះ បុគ្គលិក​ចេះ​និយាយ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ។


បន្ទប់​គ្រែ ១ គេង​បាន​បី​ទៅ​បួន​នាក់ ថ្លៃ ៩០០ បាទ​មួយ​យប់ ដូច្នេះ​បើ​អ្នក​គេង​ពីរ​យប់​អស់​ថ្លៃ ១៨០០ បាត (ប្រហែល ៥២ ដុល្លារ)។ ដូច្នេះ​បើ​អ្នក​យក ១៨០០ បាត​ចែក​នឹង ៤នាក់ ក្នុង​ម្នាក់​ត្រូវ​អស់ ៤៥០ បាត ដែល​ស្មើរ​នឹង ១៣ ដុល្លារ សម្រាប់​ពីរ​យប់។ អ៊ីចឹង​សរុប​មក​ក្នុង​ម្នាក់ បាន​ចាយ​អស់ ៥៩ ដុល្លារ​ហើយ​អ្នក​នៅ​សល់​លុយ ៤១ ដុល្លារ​ទៀត​សម្រាប់​ហូប​ចុក។

ដូរ​លុយដុល្លារ​យក​លុយបាត​បាន​ច្រើន​ ដូរ​នៅ​ឯណា?

ភាគ​ច្រើន​ពលរដ្ឋ​មិនសូវ​ចាប់​អារម្មណ៍រឿង​ដូរ​លុយ តែ​តាម​ពិត​ជា​ទូទៅ ដូរ​លុយដុល្លារ​យក​លុយ​បាត​តាមធនាគារ​នៅ​ខ្មែរ​បាន​ច្រើន​ជាង​ដូរ​នៅ​ថៃ។ តែ​បើ​ជ្រុល​ទៅ​ដល់​ថៃ គួរ​ដូរ​នៅ​កន្លែង​ដូរ​លុយ​ក្បែរ​ផ្ទះ​សំណាក់​ DD House ដែល​បាន​ប្រាប់​ខាង​លើ ព្រោះ​វាបាន​ច្រើន​ជាង​កន្លែង​ណាណាទាំង​អស់​នៅ​បាំងកក។ អាច​រក​មើលៗ​ក្បែរ DD House បាន។


ការ​ហូប​ចុក​គ្នា​៤នាក់៖

តាម​ពិត ទៅ​ដើរ​លេង​បាំងកក​មិន​បាច់​អី​ចូល​ហាង​ធំៗ​នាំ​អស់​លុយ​ច្រើន​ទេ អ្នកអាច​ដើរ​ញាំ​អាហារ​តាម​ផ្លូវ​ដែល​មាន​រសជាតិ​ឆ្ងាញ់​បាន ហើយ​ចំណាយ​តិច​ទៀត។ ប៉ុន្តែ​បើ​គិត​ថា​ចង់​ញាំ​អាហារ​ឆ្ងាញ់​ក្នុង​ហាង សម្រាប់​បី​ពេល អ្នក​ត្រូវ​ត្រៀម​យ៉ាង​ហោច ១២០០ បាត សម្រាប់​គ្នា ៤នាក់ តែ​ជម្រើស​ល្អ​គឺ​ទៅ​ញាំ​នៅ China Town ព្រោះ​អាហារ​ឆ្ងាញ់​ហើយ​តម្លៃ​សមរម្យ តែ​នៅ​ក្នុង​ផ្សារ​ប៉ាទូណាម​ក៏​មាន​ហាង​ខ្មែរ​ដូចគ្នា អាច​រក​មើល​បាន។


ច្នេះ ៤នាក់ ក្នុង​ម្នាក់​អស់ ៣០០ (៩ដុល្លារ) បាត​ថ្លៃ​ញាំ​៣ពេល​ក្នុង​មួយ​ថ្ងៃ ហើយ​ពីរ​ថ្ងៃ​អស់ ៦០០ បាត ដែល​ស្មើរ​នឹង ១២០០បាត​ក្នុង​ម្នាក់ (១៨ដុល្លារ)។ អ្នក​នៅ​សល់​លុយ ២៣ដុល្លារ (៧៨១បាត) ក្នុង​ហោបៅ សម្រាប់​ទិញ​ខោអាវ​ល្អៗ​ស្អាតៗ​នៅ​ប៉ាទូណាម ដែល​តម្លៃ​លក់​ដុំ​ថោកៗ (ឧ. អាវ​យឺត ១ ថ្លៃ ១៥០បាត តែ​ទិញ ៣ ថ្លៃ​តែ​សរុប​តែ ៣០០បាត​ប៉ុណ្ណោះ)។

ការ​ធ្វើ​ដំណើរ៖

សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​បាំងកក​អ្នក មិន​ចាំបាច់​អី តិច​ជិះ​តាក់ស៊ី ជិះ​កង់បី​នោះ​ទេ អាច​ដើរ​មើល​ទីក្រុង​ស្រុក​គេ ព្រោះ​មនុស្ស​ច្រើន​ណាស់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​នៅ​ទីនោះ ហើយ​ណាមួយ​មិន​បាច់​អស់​លុយ​ថ្លៃ​ធ្វើ​ដំណើរ​ទៀត​ផង។


បើ​ចង់​ទៅ​ទី​ឆ្ងាយៗ អ្នក​គ្រាន់​តែ​ដើរ​ទៅ​ស្ថានីយ៍​រថភ្លើង​លើ​អាកាស BTS និង​ក្រោម​ដី MTS ដែល​នៅ​ក្បែរ​ខ្លួន ហើយ​ទិញ​សំបុត្រ​ក្នុង​ម្នាក់​អស់​តែ ៨០បាត​ប៉ុណ្ណោះ។ រថ​ភ្លើង​លើ​អាកាស​និង​ក្រោមដី​ទាំង​នោះ មាន​ទីតាំង​ដែល​វា​ត្រូវ​ឈប់​ពី ១ ដល់ ៣០ ទីតាំង ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា​ចង់​ចុះ​នៅ​ទីតាំង​ណាមួយ។ រាល់​ពេល​ដល់​ទីតាំង​ខាង​ជំនួយ​ការ​សំឡេង​នឹង​ប្រកាស​ប្រាប់ ជា​ភាសា​ថៃ អង់គ្លេស​និង​ចិន​ជា​ដើម ដូច្នេះ​មិន​បាច់​ភ័យ​ទេ។


ដូច្នេះ ១០០ ដុល្លារ ឬ ៤០ ម៉ឺន​រៀល​ពិត​ជា​មាន​ន័យ​សម្រាប់​អ្នក បើ​អ្នក​ចេះ​ចាយ​វា​បាន​ល្អ។ នេះ​ជា​គន្លឹះ​ខ្លះៗ ដែល​ក្រុម​ការងារ​អង្គរប៉ុស្តិ៍​ធ្លាប់​ធ្វើ​កន្លង​មក ហើយ​សង្ឃឹម​ថា​អ្នក​អាច​ធ្វើ​បាន​តាម​ការ​ណែនាំ​នេះ និង​ទៅ​ដើរ​លេង​ថៃ​បាន​សប្បាយ៕







ប្រភព៖ Angkorpost

Comments

Popular posts from this blog

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

ក្តៅៗពេលនេះ!!! ស្តាត​អូឡាំពិក មាន​ចោរកម្ម​​សាហាវណាស់ ដល់​ថ្នាក់​ប្លន់​ទាំង​ថ្ងៃតែម្តង