មើលតែមួយភ្លេតដឹងតែច្រឡំតែម្តង!!! ពេលនេះ Cafe Amazon កំពុងដំណើរការខាងផ្លូវច្បាប់ជាមួយ Cafe Amazing ហើយ
កាលពីពេលថ្មីៗកន្លងទៅនេះនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ មានសារព័ត៌មានដ៏ល្បីឈ្មោះ និងធំជាងគេបំផុតរបស់ថៃ ឈ្មោះ Thairath បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនស្ដីអំពីការស្វែងរកដំណើរការខាងផ្លូវច្បាប់របស់ហាងកាហ្វេថៃ Cafe Amazon ទៅលើហាងកាហ្វេខ្មែរឈ្មោះ Cafe Amazing ដែលស្ថិតនៅក្នុងខេត្តសៀមរាប ពីបទលួចចម្លងស្ទើរតែទាំងអស់នូវលំនាំហាងរបស់ខ្លួន។
កាលពីលើកមុនក៏ធ្លាប់មានការចុះផ្សាយលើសារព័ត៌មានថៃម្តងទៅហើយ ក្នុងនោះផងដែរក៏ធ្លាប់ឃើញមានប្រជាជនកម្ពុជាផ្ទាល់ក៏ធ្លាប់ comment ទៅកាន់ហាងមួយនេះពីការលួចចម្លងនោះដែរ ទាក់ទងហាងកាហ្វេ Cafe Amazing មួយនេះ ព្រោះគេឃើញការរចនា Logo របស់ហាង និងឈ្មោះស្ទើរតែដូចនឹងហាងកាហ្វេ Cafe Amazon។
ក្នុងនោះផងដែរ ហាង Cafe Amazing ក៏ធ្លាប់បានឆ្លើយតបបែបសារភាពទៅអ្នកប្រើប្រាស់អ៊ីនធឺណេតតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ហាង ឈ្មោះ ចំរើន Amazing Cafe ថា “យើងខ្ញុំសូមប្រាប់អោយដឹងថា នេះជាពាណិជ្ជកម្ម ហើយពាណិជ្ជកម្មត្រូវការចម្លងគ្នាទៅវិញទៅមក ចំពោះរសជាតិប្លែកមិនមែនចម្លងពីខាងណាទេ ជាការច្នៃប្រឌិតដោយកូនខ្មែរពិតៗ។ ហេតុអ្វីក៏ខ្មែរមិនចេះជួយខ្មែរចឹង គិតតែពីជេរគ្នា។ យើងខ្ញុំសូមបញ្ជាក់ថា ហាងយើងខ្ញុំមានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ ហើយក៏សូមអរគុណដល់អតិថិជនដែលគាំទ្រហាងយើងខ្ញុំផងដែរ”។
ហើយបើងាកទៅមើលគេហទំព័រថៃខាងលើវិញបានផ្សាយថា មានហាងកាហ្វេមួយកន្លែងនៅប្រទេសកម្ពុជាមើលទៅស្រដៀងទៅនឹងការរូបរាងហាងកាហ្វេល្បីឈ្មោះថៃ Cafe Amazon ប៉ុន្តែបើពិនិត្យឲ្យមែនទែនទៅនឹងឃើញថា ឈ្មោះហាងរឹតតែដូចថែមទៀត។ ចំណែកការតុបតែង ការលេងពណ៌ក៏ស្ទើរតែដូចគ្នាទាំងអស់ដែរ។
យ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ហ្វេសប៊ុកថៃម្នាក់បានយករូបថតហាងកាហ្វេ Cafe Amazing ទៅសួរផេក Amazon Cafe ពួកគេឆ្លើយថា រូបថតនេះមិនមែនជាហាងកាហ្វេ Amazon ឡើយ ហើយពួកគេបានកំពុងពិចារណាដំណើរការខាងផ្លូវច្បាប់ផងដែរ៕

Comments
Post a Comment