Posts

សូមបងប្អូនរកផ្លូវវៀងឲ្យហើយទៅ អ្នកដែលឆ្លងកាត់ផ្លូវនេះ នៅយប់នេះតែម្តង ព្រោះ...

Image
បើយោងតាមសេចក្តីប្រកាសក្នុងហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅមុននេះបន្តិច បានបញ្ជាក់ឲ្យដឹងថា៖ "រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថាៈ នៅយប់នេះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពាន ប្រវែង ៣៤ម កាត់ទទឹងខាងលើវិថី ឆេកូ ឬផ្លូវលេខ ១៦៩។ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។"៕

ពិតជាប្លែកមែនទែន!!! នាយចឺម និង នាយ ក្តី ចេញមួយបទនេះមកឡូយហើយ រន្ធត់ទៀត ជាពិសេសស្ទីលបែបកូនក្មេង (មានវីដេអូ)

Image
នៅមុននេះបន្តិច នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងផលិតកម្មសាន់ដេ បានបង្ហោះចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា "ហើយឡើងភ្លាវ" ដែលច្រៀងដោយ នាយ ចឺម តែម្តង ហើយក៏មានការចូលរួមសម្តែងពីនាយ ក្តីផងដែរ​ ជាមួយស្ទីលប្លែក បែបរន្ធត់ កំប្លែង សើច និង បែបកូនក្មេង។ បទចម្រៀងមួយបទនេះ បានធ្វើឲ្យទស្សនិកជន មានការជក់ចិត្តជាខ្លាំង ជាពិសេសស្ទីលបែបក្មេងៗរបស់ពួកគាត់សម្តែងទាំងអស់នេះ ដោយមើលហើយចង់មើលទៀត មិនចេះធុញឡើយ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទចម្រៀងមួយនេះឡូយយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៕