Posts

Showing posts with the label កម្សាន្ត និងសិល្បៈ

ពិតជាប្លែកមែនទែន!!! នាយចឺម និង នាយ ក្តី ចេញមួយបទនេះមកឡូយហើយ រន្ធត់ទៀត ជាពិសេសស្ទីលបែបកូនក្មេង (មានវីដេអូ)

Image
នៅមុននេះបន្តិច នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងផលិតកម្មសាន់ដេ បានបង្ហោះចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា "ហើយឡើងភ្លាវ" ដែលច្រៀងដោយ នាយ ចឺម តែម្តង ហើយក៏មានការចូលរួមសម្តែងពីនាយ ក្តីផងដែរ​ ជាមួយស្ទីលប្លែក បែបរន្ធត់ កំប្លែង សើច និង បែបកូនក្មេង។ បទចម្រៀងមួយបទនេះ បានធ្វើឲ្យទស្សនិកជន មានការជក់ចិត្តជាខ្លាំង ជាពិសេសស្ទីលបែបក្មេងៗរបស់ពួកគាត់សម្តែងទាំងអស់នេះ ដោយមើលហើយចង់មើលទៀត មិនចេះធុញឡើយ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទចម្រៀងមួយនេះឡូយយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៕

ពិតជាកម្ររកណាស់!!! នាង ខ្ញុង មិនយកលុយក្នុងពិធីកាត់សក់ហើយ ថែមទាំងធ្វើរឿងមួយនេះជូន កូនកំលោះ កូនក្រមុំ ពិកាភ្នែកទាំងសងខាងនេះទៀត (មានវីដេអូ)

Image
កាលពីព្រឹកមិញនេះ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ គេឃើញនាយ ពែក មី និងនាង ខ្ញុង បានចំណាយពេលវេលារបស់ខ្លួន ក្នុងកម្មពិធីមង្គលការ កូនកំលោះ កូនក្រមុំ ពិកាភ្នែក​ ទាំងសងខាង ដើម្បីធ្វើពិធីកាត់សក់បង្កក់សិរីដល់ កូនប្រុស កូនស្រី ឲ្យរកទទួលទានមានបាន និងសុខដុមរមនា ដោយអ្នកទាំងពីរមិនបានយកលុយទេ ។ មួយវិញទៀត គេក៏បានឃើញនូវវត្តមាន ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន បានចូលរួមធ្វើជាមេបាកូនកំលោះ កូនក្រមុំ ពិកាភ្នែក ផងដែរ។ ចំពោះអ្នកនាង ខ្ញុង វិញ មិនត្រឹមតែមិនយកថវិកាក្នុងពិធីកាត់សក់នេះទេ ថែមទាំងឲ្យអាំងប៉ាវដល់កូនកំលោះ កូនក្រមុំពិកាភ្នែក ទាំងពីរនាក់នេះថែមទៀតផង ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា៖ "11.04.2018​ ថ្ងៃ​នេះ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​ បាន​ទទួល​ការ​អញ្ជើញ​អោយ​ចូល​រួម​កាត់​សក់​ អោយ​គូរ​ស្វាមីភរិយា​ថ្មី​ ដែរ​ជា​ជន​ពិកា​ ភ្នែក​ទាំង​ប្តី​ប្រពន្ធ​ មិន​ត្រឹម​តែ​មិន​យក​លុយ​ហើយ​ថែមទាំង​ បាន​អាំង​ប៉ាវ​100$មិញ​ចងដៃ​គាត់​ទាំង​អស់​ទៀត​ នេះ​គ្រាន់​តែ​ជា​ទឹក​ចិត្ត​ដែរ​ខ្ញុំ​ចង់​ធ្វើ​ មិន​ចង់​បាន​សំណង​ឡើយ​ សូម​អោយ​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ​ ...