ពិតជាកម្ររកណាស់!!! នាង ខ្ញុង មិនយកលុយក្នុងពិធីកាត់សក់ហើយ ថែមទាំងធ្វើរឿងមួយនេះជូន កូនកំលោះ កូនក្រមុំ ពិកាភ្នែកទាំងសងខាងនេះទៀត (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ គេឃើញនាយ ពែក មី និងនាង ខ្ញុង បានចំណាយពេលវេលារបស់ខ្លួន ក្នុងកម្មពិធីមង្គលការ កូនកំលោះ កូនក្រមុំ ពិកាភ្នែក​ ទាំងសងខាង ដើម្បីធ្វើពិធីកាត់សក់បង្កក់សិរីដល់ កូនប្រុស កូនស្រី ឲ្យរកទទួលទានមានបាន និងសុខដុមរមនា ដោយអ្នកទាំងពីរមិនបានយកលុយទេ ។ មួយវិញទៀត គេក៏បានឃើញនូវវត្តមាន ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន បានចូលរួមធ្វើជាមេបាកូនកំលោះ កូនក្រមុំ ពិកាភ្នែក ផងដែរ។


ចំពោះអ្នកនាង ខ្ញុង វិញ មិនត្រឹមតែមិនយកថវិកាក្នុងពិធីកាត់សក់នេះទេ ថែមទាំងឲ្យអាំងប៉ាវដល់កូនកំលោះ កូនក្រមុំពិកាភ្នែក ទាំងពីរនាក់នេះថែមទៀតផង ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា៖ "11.04.2018​ ថ្ងៃ​នេះ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​ បាន​ទទួល​ការ​អញ្ជើញ​អោយ​ចូល​រួម​កាត់​សក់​ អោយ​គូរ​ស្វាមីភរិយា​ថ្មី​ ដែរ​ជា​ជន​ពិកា​ ភ្នែក​ទាំង​ប្តី​ប្រពន្ធ​ មិន​ត្រឹម​តែ​មិន​យក​លុយ​ហើយ​ថែមទាំង​ បាន​អាំង​ប៉ាវ​100$មិញ​ចងដៃ​គាត់​ទាំង​អស់​ទៀត​ នេះ​គ្រាន់​តែ​ជា​ទឹក​ចិត្ត​ដែរ​ខ្ញុំ​ចង់​ធ្វើ​ មិន​ចង់​បាន​សំណង​ឡើយ​ សូម​អោយ​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ​ នាំមក​នូវ​សុភមង្គល​និង​សេចក្ដី​សុខ​ភាព​ជោគជ័យ​ដល់​ខ្ញុំ​ផង​😍🙏🙏"៕
















Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ