Posts

Showing posts with the label ជំនួញ

ឧកញ៉ា ៣ រូប ដែលបានចំណាយថវិកា ក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជួយ មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនស្តាយស្រណោះ

Image
មន្ទីរពេទ្យ​គន្ធ​បុប្ផា កន្លងទៅបាន​ចំណាយ​ថវិកា​អស់​ជាច្រើនលាន​ដុល្លារ​អាមេរិក​ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា ក្នុងនោះផងដែរគេក៏បានឃើញសប្បុរសជនជាច្រើនក៏បានមកបរិច្ចាកថវិការបស់ពួកគេ ជូនមន្ទីរពេទ្យមួយនេះ។ មួយវិញទៀត គេក៏បានឃើញ ឧកញ៉ា ៣ រូប ទៀតដែលបានចំណាយ ថវិកា ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ជូនមន្ទីរពេទ្យនេះ ដោយមិនស្តាយស្រណោះផងដែរ។ ក្នុងនោះមានដូចជា៖ អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ាផងដែរ។ ក្នុងនោះ លោកក៏បានធ្វើការឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា នេះ ដល់ខ្ទង់លាន ដុល្លារឯណ្ណោះ ដែលកើតចេញពីទឹកចិត្តសប្បុរសរបស់លោក។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់បង់ចំនួន១០ សម្រាប់ឱ្យប្រជាជនអង្គុយរង់ចាំទទួលសេវាពិនិត្យព្យាបាល និងបង្គន់អនាម័យ ជូនដល់ប្រជាជនសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា៤។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់សោរទ្វារបង្គន់អនាម័យ ហើយក៏បានហាមដាច់ខាតមិនឱ្យទារលុយពីប្រជាជននៅពេលគាត់មកប្រើប្រាស់។ អ្នកឧកញ៉ា គិតម៉េង បានផ្តល់ដីមួយកន្លែងនៅ...

សុំសរសើរដ៏ស្មោះ!!! ដើមទុនរកស៊ីដំបូងរបស់ ឧកញ៉ា លី ហួរ កើតចេញពីជ្រូក ១ក្បាលគត់ តែពេលនេះវិញមិនបាច់និយាយ

Image
រាជធានីភ្នំពេញ ៖ និយាយពីឈ្មោះ លី ហួរ មានប្រជាជនភាគច្រើនប្រាកដជាស្គាល់ច្បាស់ណាស់តាមរយៈ លីហួរ ដូរលុយប្តូរបា្រក់ និងលក់មាសនៅផ្សារអូរឫស្សី ក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែ គេប្រហែលជាមិនសូវបានស្គាល់ដឹងច្បាស់ពីបុគ្គល លី ហួរ ជានរណា? មនុស្សប្រភេទណា? មកពីណា? ហេតុអ្វីបានជាលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួល បានភាពជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ ។ល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិចក្នុងស្រុក ដែលបានទៅធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយ លោកឧកញ៉ា លី ហួរ សូមធ្វើការសង្ខេបប្រវត្តិពីជីវិត និងមុខជំនួញរបស់លោកខ្លីៗ ដើម្បីឲ្យអ្នកអានបានដឹង និងកាន់តែស្គាល់ច្បាស់ថា លី ហួរ ជានរណា? គាត់បានប្រើរូបមន្តប្រចាំជីវិតរបស់គាត់ និងយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីធ្វើមុខជំនួញរបស់គាត់ទទួលបានជោគជ័យ ពីមុខជំនួញមួយទៅមុខជំនួញមួយ រហូតក្លាយជាអ្នកជំនួញដ៏ឆ្នើម ជាសេដ្ឋីឧកញ៉ា ដែលគ្រប់គ្រងក្រុមហ៊ុនចំនួន ៧ នាពេលបច្ចុប្បន្ននេះ។ និយាយពីប្រវត្តិ ឧកញ៉ា លី ហួរ បន្តិចប្រហែលជាមនុស្សជាច្រើនគិតថា គាត់ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលសល់ពីឪពុកម្តាយទុកឲ្យមកពីអាមេរិក បារំាង ហើយ ទើបបានជាគាត់មានសល់លុយច្រើនសន្ធឹកសន្ធាប់រហូតមកដល់បច្ចុប្បន្...