Posts

Showing posts with the label ព័ត៌មានថ្មីៗ

សូមបងប្អូនរកផ្លូវវៀងឲ្យហើយទៅ អ្នកដែលឆ្លងកាត់ផ្លូវនេះ នៅយប់នេះតែម្តង ព្រោះ...

Image
បើយោងតាមសេចក្តីប្រកាសក្នុងហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅមុននេះបន្តិច បានបញ្ជាក់ឲ្យដឹងថា៖ "រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថាៈ នៅយប់នេះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពាន ប្រវែង ៣៤ម កាត់ទទឹងខាងលើវិថី ឆេកូ ឬផ្លូវលេខ ១៦៩។ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។"៕

ឧកញ៉ា ៣ រូប ដែលបានចំណាយថវិកា ក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជួយ មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនស្តាយស្រណោះ

Image
មន្ទីរពេទ្យ​គន្ធ​បុប្ផា កន្លងទៅបាន​ចំណាយ​ថវិកា​អស់​ជាច្រើនលាន​ដុល្លារ​អាមេរិក​ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា ក្នុងនោះផងដែរគេក៏បានឃើញសប្បុរសជនជាច្រើនក៏បានមកបរិច្ចាកថវិការបស់ពួកគេ ជូនមន្ទីរពេទ្យមួយនេះ។ មួយវិញទៀត គេក៏បានឃើញ ឧកញ៉ា ៣ រូប ទៀតដែលបានចំណាយ ថវិកា ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ជូនមន្ទីរពេទ្យនេះ ដោយមិនស្តាយស្រណោះផងដែរ។ ក្នុងនោះមានដូចជា៖ អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ាផងដែរ។ ក្នុងនោះ លោកក៏បានធ្វើការឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា នេះ ដល់ខ្ទង់លាន ដុល្លារឯណ្ណោះ ដែលកើតចេញពីទឹកចិត្តសប្បុរសរបស់លោក។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់បង់ចំនួន១០ សម្រាប់ឱ្យប្រជាជនអង្គុយរង់ចាំទទួលសេវាពិនិត្យព្យាបាល និងបង្គន់អនាម័យ ជូនដល់ប្រជាជនសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា៤។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់សោរទ្វារបង្គន់អនាម័យ ហើយក៏បានហាមដាច់ខាតមិនឱ្យទារលុយពីប្រជាជននៅពេលគាត់មកប្រើប្រាស់។ អ្នកឧកញ៉ា គិតម៉េង បានផ្តល់ដីមួយកន្លែងនៅ...

ក្តៅៗ!! នៅទីបំផុត តុលាការខេត្តកណ្ដាល សម្រេចផ្តន្ទាទោសអ្នកចូលលេងសង្វៀនជល់មាន់ ដាក់ពន្ធនាគាររយៈពេល...តែ...

Image
នៅមុននេះបន្ដិចនាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ដ្រីតុលាការជាន់ខ្ពស់ខេត្តកណ្ដាល បានប្រាប់បណ្ដាញសារព័ត៌មានឲ្យបានដឹងថា មនុស្សទាំង៦៤នាក់ ដែលចូលលេងសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ស្រុកល្វាឯម ដោយផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយខែ ប៉ុន្ដែទោសនេះត្រូវបានតុលាការសម្រេចព្យួរ ដូច្នេះត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ទាំងអស់តែម្ដង។ ក្នុងនោះផងដែរ មន្ដ្រីតុលាការបញ្ជាក់ថា ការសម្រេចនេះ បន្ទាប់ពីសវនាការត្រូវបានបញ្ចប់ និងយោងតាមមាត្រា៤ នៃច្បាប់ល្បែងស៊ីសង។ ដោយឡែកនៅរសៀលថ្ងៃដដែលនេះ ប្រធានតុលាការខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានចេញដីកាសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ាប់ កូនប្រសារលោក ហ៊ុន សាន ដាក់ពន្ធនាគារដែលជាម្ចាស់ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយនេះ។ លោកស្នងការខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា តាមតួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងរវង់ប្រតិបត្តិការចុះបង្ក្រាបកាលពីម្សិលមិញនោះ មានចំនួន៦៤នាក់ ខណៈដំបូងមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ។ សម្រាប់វត្ថុតាងដែលត្រូវបានរឹបអូសវិញ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា រថយន្...