សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

មានពពួកបាក់តេរីជាច្រេីនប្រភេទរស់នៅជាមួយយេីងនៅក្នុងពោះវៀន លេីស្បែក និងកន្លែងផ្សេងទៀត។ ជាទូទៅពួកវាមិនបង្កររេាគទេ តែករណីមួយចំនួនអាចបណ្តាលអេាយមានបញ្ហា ដូចជាជំងឺពងបែកដេាយសារបាក់តេរី (impetigo)។


ជំងឺពងបែកដេាយសារបាក់តេរី (impetigo) គឺជាការឆ្លងរេាគនៅលេីស្បែកដេាយសារពួកបាក់តេរីឈ្មោះ staphylococcus aureus។ បាក់តេរីទាំងនេះអាចឆ្លងចូលក្នុងស្បែករបស់យេីងបានដេីម្បីបង្កររេាគ នៅពេលដែលស្បែកយេីងមានរបួស មានសត្វខាំ ក្រញៅ និងនិយាយអេាយស្រួលស្តាប់គឺនៅពេលដែលស្បែកមានការដាច់រលាត់ដេាយប្រការណាមួយ។ វាច្រេីនកេីតនៅពេលអាកាសធាតុក្តៅសេីម។ ជំងឺពងបែកដេាយសារបាក់តេរី (impetigo) ច្រេីនកេីតលេីក្មេងអាយុជាទូទៅ ២ទៅ៥ឆ្នាំ ប៉ុន្តែ ក៏មានករណីកេីតលេីមនុស្សធំដែរ។


តេីរេាគសញ្ញាបង្ហានៃជំងឺពងបែកដេាយសារបាក់តេរី (impetigo) មានអ្វីខ្លះ?

ដំបូងវាចេញជាកន្តួលក្រហម នៅលេីកស្បែកជាទូទៅវាកេីត លេីជេីង ដៃ និងមុខ។ បន្ទាប់មកកន្តួលនេះក្លាយទៅជាពងបែក ស្រដែង នឹងពងបែក ពេលរលាកភ្លេីង ដូចមាននៅក្នុងរូប។ ចុងក្រេាយវាបែក ឃេីញប្រែក្លាយជដំបៅក្លាយ ឬក្រម៉ជួនកាលអាចធ្វេីអេាយឈឺផងដែរ។ ករណីស្រាលមិនមានក្តៅខ្លួនទេ តែបេីមានក្តៅខ្លួនខ្លាំង ឈឺ ហេីម និង លែងចង់ញុាំបាយចំនី ជាករណីធ្ងន់ធ្ងរ ត្រូវឆាប់យកកូនទៅជួបពេទ្យ។


តេីការធ្វេីរេាគវិនិច្ឆយ័ជំងឺពងបែកដេាយសារបាក់តេរី (impetigo) ដេាយរបៀបណា?

ដេាយផ្អែកលេីប្រវត្តិជំងឺ និងលក្ខណះ នៃពងបែកអាចវាយតំលៃបាន។ ករណីខ្លះគេអាចយកពងទឹកដែលបែកទៅបណ្តុះមេរេាគ។

តេីការព្យាបាលជំងឺពងបែកដេាយសារបាក់តេរី (impetigo) ដេាយរបៀបណា?

ការព្យារបាលអាស្រយ័ទៅលេី ទំហំនៃការចេញពងទឹក។ បេីចេញតិចតួចអាច បេីថ្នាំផ្សះជាក្រែមលាបបាន។តែបេីចេញច្រេីន អាចត្រូវលេបថ្នាំផ្សះ និងប្រេីថ្នាំលាប។ ហេីយបេីករណីធ្ងន់ធ្ងរ ត្រូវពេទ្យ ចាក់ថ្នាំផ្សះតាមសសៃ និងធ្វេីការតាមដាន។ ការមានអនាមយ័ ជួយអេាយចៀសផុតពីការកេីតជំងឺពងបែកដេាយសារបាក់តេរី (impetigo)។ បេីមានបញ្ហាបារម្មណ៍ យកកូនទៅពិភាក្សារជាមួយគ្រូពេទ្យ៕



ប្រភព៖ បន្ទប់ពិគ្រោះជំងឺកុមារសៀមរាប
រៀបរាងដេាយ DrPromVireak (012 621 619)
ឯកសារយេាង www.uptodate.com

Comments

  1. កុំជួយដើម្បីបានបុណ្យ ជួយដើម្បីសង្គ្រោះ។ ជួយដើម្បីបានបុណ្យ វានឹងមិនបានបុណ្យពេញលេញទេ។

    ReplyDelete

Post a Comment

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ