ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

កាលពីម្សិលមិញនេះមាន Facebook ឈ្មោះថា Voeurm Sroeuy បានបង្ហោះរូបប៉ុន្មានសន្លឺកដែលបង្ហាញពីសត្វមួយប្រភេទដែលមានពិសគួរឲ្យខ្លាច ដោយក្នុងនោះម្ចាស់ Facebook ខាងលើបានសរសេរថា៖ "សត្វម្រើមព្រះ វាមិនដែលខាំនរណាទេ តែបើវាខាំហើយពិតជាសាហាវណាស់ គួរអោយខ្លាច" ដោយក្នុងនោះមានមតិមួយចំនួនដូចជាមិនជឿអ្វីដែលម្ចាស់ account ខាងលើបានផុសនោះទេ តែទោះជាយ៉ាងក៏ដោយសូមមានការប្រុងប្រយ័ត្នចំពោះសត្វនេះ ដោយសារមានអ្នកខ្លះដែលបាន comment ក្នុង Facebook របស់ម្ចាស់ Account ខាងលើគឺគេធ្លាប់ជួបមែន។


ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ មានករណីដូចខាងលើនេះបានកើតឡើងក្នុងប្រទេសថៃតែម្តង នេះបើតាមការអះអាងពីគេហទំព័រមួយឈ្មោះថា news.sanook.com ដែលបានបញ្ជាក់យ៉ាងច្បាស់ផងដែរ។


សម្រាប់ឪពុកម្តាយទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះទារក ព្រោះថាពួកគេអាចនឹងរងការយាយីពីសំណាក់ពពួកសត្វល្អិតផ្សេងដែលមានពិស។ ជាពិសេសនៅកន្លែងគេងរបស់ពួកគេ ឪពុកម្តាយគួរតែត្រួតពិនិត្យអោយបានច្បាស់ជៀសវាងការមានគ្រោះថ្នាក់ដល់កូនតូច។ ប្រភពពត៌មានថៃមួយបានចុះផ្សាយពីទារកដែលមានអាយុ៧ខែម្នាក់ បិះនឹងត្រូវពិការភ្នែកដោយសារតែសត្វម្រើមព្រះ។ បើតាមសម្តីរបស់ម្តាយទារកកំសត់នេះបានអោយដឹងថា ខណៈពេលដែលគាត់និងកូនប្រុស ដែលមានអាយុ៧ខែចូលទៅដេកនៅក្នុងបន្ទប់គេងពីរនាក់ គេងលក់បានបន្តិចគាត់ក៏បានលឺកូនរបស់ខ្លួនយ៉ាងខ្លាំង។


ដោយបែបនេះគាត់ក៏បានក្រោកបើកភ្លើង គាត់បានឃើញភ្នែកកូនរបស់គាតឡើងប៉ោង ហើយនៅគែមភ្នែករបស់គេមានទឹកពណ៌លឿង ឃើញបែបនេះគាត់ក៏បានលើកកូនចេញពីគ្រែហើយដកខ្នើយចេញស្រាប់តែឃើញសត្វម្រើមព្រះមួយយ៉ាងធំពណ៌ខ្មៅកំពុងតែរមូលក្រោមខ្នើយរបស់កូនគាត់។ ភ្លាមៗនោះគាត់ក៏បានយកកូនគាត់ទៅមន្ទីពេទ្យ ក្រោយពីគ្រូពេទ្យបានព្យាបាលអោយហើយ គាត់ក៏សុំអោយម្តាយទារកតាមដានមើលភ្នែករបស់កូនសិន មើលមានអ្វីមិនប្រក្រតីឆាប់យកមកមន្ទីពេទ្យម្តងទៀត។ គ្រូពេទ្យបានប្រាប់ទៀតថាសំណាងហើយដែលជាតិពិសរបស់សត្វនេះមិនចូលត្រូវភ្នែករបស់ទារកកុំអីនោះទារកនេះអាចនឹងត្រូវពិការ។ ឥឡូវនេះភ្នែករបស់ទារកនេះបានធូរស្រាលមកវិញហើយ ក្រោយពីត្រូវការហើមប៉ោងនៅគែមភ្នែកអស់ពេលជាងមួយសប្តាហ៍៕
















Comments

Popular posts from this blog

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ