Posts

មាននរណាគេចង់ជិះរថយន្តដោយមិនចាំបាច់បង់ពន្ធអត់? មានអីពិបាកអាចជ្រើសរើសបានយ៉ាងស្រួល

Image
​រថយន្ត​ដែល​ចរាចរណ៍​នៅ​កម្ពុជា គឺ​សុទ្ធតែ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ទាំងអស់ ប៉ុន្តែ​មានតែ​មធ្យោបាយ​ធ្វើដំណើរ​និង​យានជំនិះ​៣​ប្រភេទ​ប៉ុណ្ណោះ ដែល​ត្រូវបាន​លើកលែង​ពន្ធ​។ - ទីមួយ គឺ​រថយន្ត​គិលានសង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ ដែលជា​កម្មសិទ្ធិ​របស់​រដ្ឋ​។ - ទី​ពីរ គឺ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ទាំងឡាយ ដែលជា​កម្មសិទ្ធិ​របស់​កងយោធពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែល​បម្រើ​ឲ្យ​ការងារ​សម្រាប់​កិច្ចការពារ​ប្រទេស សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។ - ទី​បី គឺជា​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​របស់​បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​។​ ប្រភព៖ ថ្មីថ្មី

អាន១០ចំនុចនេះហើយបានដឹងថា លោក Gaddafi គឺជាជនផ្តាច់ការមែនរឺក៏អត់!!! នៅពេលរបបរបស់គាត់ត្រូវបានគេផ្តួលរលំ ហេតុអ្វីប្រទេសមួយនេះបានប្រែក្លាយដូចជាឋាននរកអញ្ចឹង

Image
រំលងទៅប្រាំមួយឆ្នាំហើយ ពោលគឺកាលពីថ្ងៃទី២០ ខែតុលាប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃគម្រប់ខួបប្រាំមួយឆ្នាំនៃការស្លាប់របស់លោក Muammar Gaddafi ដោយការធ្វើរដ្ឋប្រហារមួយក្នុងប្រទេសលីប៊ី ដែលជាថ្ងៃដែលប្រជាជនលីប៊ីមិនអាចបំភ្លេចបានឡើយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ។ តើលោក Gaddafi គឺជាជនផ្តាច់ការ? តែបើទោះបីជាគាត់ជាមនុស្សបែបណាក៏ដោយ ក៏គាត់មានបេះដូងដ៏កក់ក្តៅមួយសម្រាប់ប្រទេសរបស់គាត់ផងដែរ ហើយពិភពលោកជាក់ស្តែងតែងតែមើលរំលងទៅលើចំណុចល្អរបស់គាត់គ្រប់ពេលវេលា។ លីប៊ីក្រោមរបបលោក Gaddafi គឺមិនមែនជាឋាននរកដូចដែលអ្វីដែលពិភពលោកបានគិតនោះឡើយ។ ថ្វីបើប្រជាជនមិនមានសិទ្ធិពេញលេញក្នុងការបោះឆ្នោតជ្រើសមេដឹកនាំខ្លួន ប៉ុន្តែលោក Gaddafi បានបញ្ជាក់យ៉ាងច្បាស់ទៅដល់ប្រជាជនខ្លួនថា ពួកគេគឺមានជីវភាពធូរធារដើម្បីទូទាត់សងវិញនូវសេរីភាពបញ្ចេញមតិរបស់ពួកគេ។ តើនេះពិតជាគ្រប់គ្រាន់ហើយឬ? នោះគ្រាន់តែជាចំណុចមួយប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងគឺនៅមានច្រើនទៀត។ លីប៊ីគឺជាប្រទេសដ៏ពិសេសមួយដែលឋិតនៅនៅក្រោមរបប Gaddafi ដូចចំណុចដែលនឹងរៀបរាប់ដោយកាសែត African Exponent ខាងក្រោមនេះ៖ ១. ប្រព័ន្ធអប់រំ និងសេវាថែទាំសុខភាពមិនគិតថ្លៃ។ ២. ប្តីប្រន្ធថ្មីថ្មោងនឹង...