តើពិភពលោកនេះចង្អៀតណាស់មែនទេ បានជាបំពុលខ្ញុំឲ្យស្លាប់? សត្វឆ្កែស្លាប់ទាំងទឹកភ្នែកដោយចង់និយាយអ្វីមួយ តែនិយាយមិនចេញ

សត្វឆ្កែគឺជាសត្វមួយប្រភេទដែលគេគិតថាវាជាសត្វចេះ ដោយវាយល់ពីអារម្មណ៌របស់មនុស្សស្ទើរតែ១០០ភាគរយ នេះបើតាមការអះអាងពីអ្នកចិញ្ចឹមសត្វឆ្កែទូទៅ ហើយមួយវិញទៀតមានអ្នកចិញ្ចឹមខ្លះ ស្រលាញ់រហូតដល់ថ្នាក់យកវាទៅដេកក្បែរជាមួយទៀតផង។ តែជាអកុសលអ្វីបានជាឆ្កែមួយនេះត្រូវបានគេបំពុលស្លាប់ទៅវិញ ដោយអ្នកជិតខាងបានលឺសម្លេងវាព្រុសពីរបីថ្ងៃ។


ស្រាប់តែព្រឹកឡើងក៏ឃើញវាស្លាប់បាត់ទៅហើយ ពេលភ្លាមៗនោះផងដែរវាត្រូវបានជួយសង្គ្រោះ ដោយបាញ់ទឹកដោះគោ១កំប៉ុង ប្រេងកន្លះលីត្រ ព្រមទាំងទឹកដូងផងដែរ ដាក់ចូលតាមមាត់របស់វាដើម្បីលាងសម្អាតជាតិពុលចេញ តែវិធីនេះនៅតែមិនអាចជួយវាបានទេ។


ហើយស្របពេលភ្លាមៗនោះក៏នាំវាទៅរកពេទ្យសត្វវិញម្តង។ តែតែតែវាជារឿងហួសចិត្តបំផុត ពេលទៅដល់ស្រាប់តែពេទ្យសត្វនោះទើបតែចេញទៅក្រៅផុតបាត់ទៀត ភ្លាមនោះផងដែរសត្វឆ្កែដែលគួរអោយអាណិតនោះបានដាច់ខ្យល់ស្លាប់បាត់ រឿងដែលធ្វើអោយម្ចាស់រឹតតែស្រណោះបំផុតនោះគឺវាចេះស្រក់ទឹកភ្នែកចេញមកទៀត ប្រហែលជាវាចង់និយាយអ្វីមួយហើយ តែគ្នានិយាយមិនចេញ។ ហេតុអ្វីត្រូវសំលាប់គ្នាដោយសារជាតិពុល? រឺមួយអ្នកបំពុលនោះមានបំណងអ្វីផ្សេង?







Comments

Popular posts from this blog

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?