មកដល់ទៀតហើយ តែម្តងនេះសកម្មភាពក្រៅឆាកវិញម្តង!!! រឿង ភ្លើង​បុណ្យ ដែលទើបចប់ថ្មីៗ ដែលល្បីមានតួម្នាក់ជេរតាំងពីដើមដល់ចប់នោះអី

ថ្ងៃនេះសុំនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកទស្សនាសកម្មភាពក្រៅឆាកក្នុងសាច់រឿង ភ្លើងបុណ្យវិញម្តង ដែលទើបចប់នាពេលថ្មីៗនេះ ហើយរឿងនេះមានតួម្នាក់ល្បីដោយជេរតាំងពីដើមរឿងរហូតដល់ចប់ សូម្បីតែនាយរដ្ឋមន្ត្រីថៃក៏និយាយរឿងនេះដែរ ដូចនេះសូមមើលសកម្មភាពក្រៅឆាកវិញម្តងមើលថាតួម្នាក់នេះកាចដូចក្នុងសាច់រឿងអត់។


គួរបញ្ជាក់ឡើងវិញផងដែរថា ភាពយន្តថៃមិនថាតែក្នុងប្រទេសថៃទេដែលពេញនិយម សូម្បីតែក្នុងប្រទេសកម្ពុជាយើងក៏មានប្រជាពលរដ្ឋមួយចំនួនចូលចិត្តមើលផងដែរ ដោយការសម្តែងរបស់តួអង្គនិមួយៗមើលទៅគឺចូលតួខ្លាំងណាស់ ទាំងទឹកមុខ កាយវិការ ការប្រើប្រាស់ភាសានិយាយ បើនិយាយឲ្យអស់ទៅសម្តែងសមស្ទើរតែគ្រប់ៗគ្នាតែម្តង មិនត្រឹមតែប៉ុណ្ណោះទេ មានតួ ស្រី និងតួប្រុសសុទ្ធតែស្អាត និងសង្ហារទៀតផង។


ក្នុងនោះផងដែរកាលពីពេលថ្មី​ៗ​នេះ ភាពយន្ត​ភាគ “ភ្លើង​បុណ្យ” បាន​ក្លាយ​ជា​ប្រធាន​បទ​ពេញ​និយម​មួយ​ក្នុង​ប្រទេស​ថៃ ដោយ​មិន​ថា​នៅ​ទី​ណាទេ គឺមាន​ព័ត៌មានស្ទើរតែគ្រប់ទិសទីចេញផ្សាយរឿងមួយនេះ។ មិនទាន់អស់ទេ សូម្បី​តែនាយក​រដ្ឋ​មន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ប្រទេសថៃមួយនេះ ​ក៏​បានលើកយកមក​និយាយ​​ពី​រឿង​នេះ​ដែរ។


នៅ​ក្នុង​ឱកាស​បិទ​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ការ​អភិវឌ្ឍ​ការ​អប់រំ​ពិសេស​មួយ លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​​បែប​លេង​សើច​ថា “រាល់​ថ្ងៃ​នេះ​បើក​ទូរទស្សន៍​ទៅគេលែង​មើល​ខ្ញុំ​អស់ទៅហើយ គេ​មើល​តែ​រឿង ភ្លើងបុណ្យទៅវិញ។ រឿង​ហ្នឹង​សរសើរ​តែ​មួយ​ចំណុច​ទេ គឺ​តួ​ឯក​ស្រី​ពីរ​នាក់នេះគឺ​ជេរ​គ្នា​តាំង​ពីដើម​ដល់​ចប់តែម្តង។ ខ្ញុំ​អត់​បាន​មើល​ទេ គ្រាន់​តែ​បាន​មើល​តាម​ព័ត៌មាន ហើយ Janie ប្រយ័ត្ន​ផង​កុំ​​ដើរ​តាម​ផ្សារ​​ព្រោះ​មាន​អ្នក​ស្អប់​ច្រើន​ណាស់។ សង្គម​ថៃ​គឺ​អីចឹង Janie គ្នា​សម្ដែង​តែ​តាម​សាច់​រឿង​សោះ នាំ​គ្នា​ជេរ​នាង​ដល់​ម្ល៉ឹង”។


ចង់បញ្ជាក់ផងដែរថា រឿង ភ្លើង​បុណ្យ ត្រូវបាន​ចាក់បញ្ចាំង​ភាគ​បញ្ចប់​កាល​ពី​យប់​មិញ​នេះនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០៧ ហើយ​តារា​សម្ដែង Janie ដែល​សម្ដែង​ជា​តួ​ឆ្នាស់នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត ​ដោយ​សារ​តែនាង​សម្ដែង​​ចរិត​កាច​ធ្វើ​ឲ្យ​អ្នក​មើល​ស្អប់​ដល់​ឆ្អឹង ប៉ុន្តែ​នៅ​ចុង​បញ្ចប់​តួ​អង្គ​របស់​នាង​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹក​ភ្នែក​គ្រប់​គ្នាទៅវិញ៕











Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ