តើនាយកសាលានេះមានទង្វើរយ៉ាងម៉េចដែរ បានជាបងប្រុសម្នាក់នេះយកមកផុសក្នុង Facebook? សូម្បីតែទូរទស្សន៍ថៃក៏ចុះផ្សាយផងដែរ (មានវីដេអូ)

កាលពី១ខែកន្លងទៅនេះគេឃើញមានក្នុង Facebook របស់បងប្រុសម្នាក់ឈ្មោះ ម៉ៅ ច័ន្ទដារា ដែលគាត់បានសម្តែងនូវអារម្មណ៍ពិតរបស់បងប្រុសចំពោះនាយកសាលាម្នាក់នៅខេត្តសៀមរាប ដោយក្នុងនោះបងប្រុសខាងលើគាត់បានរៀបរាប់ជាច្រើនពីការកោតសរសើរដោយមិនដាច់ពីមាត់ ដោយក្នុងនោះមិនមែនតែបងប្រុសទេដែលដឹងថានាយកសាលាមួយនេះល្អ សូម្បីតែទូរទស្សន៍ថៃដ៏ល្បីក៏បានចុះផ្សាយពីនាយកសាលាមួយនេះដែរ ក្នុងនោះបងប្រុសបានគួសបញ្ជាក់ប្រាប់ថា៖


លោកនាយកសាលាមួយរូប ដ៏គំរូ ដែលមានឈ្មោះល្បីរន្ទឺពេញផ្ទៃប្រទេស កម្ពុជា និង នៅលើសកលលោក។ ខ្ញុំបាទ ពិតជាមានសេចក្តីរំភើបឥតឧបមា ដោយកូនៗទាំង ០៣នាក់ របស់ខ្ញុំបាទ បានរៀនសូត្រចេញពីសាលាបឋមសិក្សាវត្តបូព៌ ដែលស្ថិតក្រោមការគ្រប់គ្រង របស់លោកនាយក ពឹង គឹមឆេន ផងដែរ។


ខ្ញុំបាទ សូមសម្តែងនូវសេចក្តីគោរពនិងកោតសរសើរ នូវវីរភាពរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ និង ជាពិសេស គឺលោកនាយកសាលាតែម្តង ដែលលោកពិតជាមានទេពកោសល្យនិងគរុកោសល្យដ៏ល្អក្រៃលែង ក្នុងការផ្ទេរចំណេះដឹងដល់កូនៗដែលបាននិងកំពុងសិក្សាក្នុងសាលារៀន វត្តបូព៌ នៅក្រុង សៀមរាប នេះ។


ខ្ញុំបាទ សូមគោរពជូនពរលោកគ្រូ អ្នកគ្រូ និង លោកនាយកសាលារៀននូវសុខភាពល្អគ្រប់ៗគ្នា។
(ដោយការពេញចិត្តនិងការគោរពយ៉ាងជ្រាលជ្រៅ ពីខ្ញុំបាទ
ម៉ៅ ច័ន្ទដារា)
















Comments