ពេលបានអានប្រវត្តិរបស់លោក វីល្លៀម គ័ង (William Guang) ហើយបានដឹងថាលោកជាមនុស្សបែបម៉េច
មានមនុស្សជាច្រើនប្រហែលជាបានស្គាល់ លោក សុវណ្ណវនា សារពង្ស ហៅក្រៅ វីល្លៀម គ័ង (William Guang) ដែលគ្រប់គ្នាកន្លងមកធ្លាប់ល្បីថាជាសេដ្ឋីប្រើប្រាស់រថយន្ត និងគ្រឿងថ្លៃៗដល់ខ្ទង់លានដុល្លារនិងតែងរិះគន់តថភាពសង្គមខ្មែរបច្ចុប្បន្ននោះ ធ្លាប់មានជីវិតជូរចត់ ជាកម្មករសំណង់ និងអ្នករត់តុក្នុងរង្គសាល។
ក្នុងនោះផងដែរបើតាមដឹង តាមរយះកិច្ចសម្ភាសន៍របស់លោកជាមួយវទ្យុក្នុងស្រុកមួយបានលើកឡើងថា ម្តាយលោកបានស្លាប់ក្រោយបង្កើតលោកបាន ៧ថ្ងៃក្នុងសម័យប៉ុលពត ហើយក្នុងឆ្នាំ ១៩៨២ ក្រោយរំដោះរបបនោះ ឱពុកលោកបានលាចាកលោកទៀត ដូច្នេះលោកត្រូវរស់នៅជាមួយពូបង្កើត។ ប៉ុន្តែនៅឆ្នាំ ១៩៨៨ ដោយសារជំនួញរបស់ពូលោកខ្ស័យធន់ហើយរត់ទៅបរទេស លោក វីល្លៀម គ័ង ក៏បានរស់នៅតែម្នាក់ឯងគ្មានបងប្អូន ដោយការអាស្រ័យខ្លួននៅវត្តនិរោធ។
អំឡុងពេលលោករៀនសាកលវិទ្យាល័យ គឺជាពេលដែល វីល្លៀម លំបាកបំផុត ព្រោះគ្មានប្រាក់ ដូច្នេះត្រូវបង្ខំចិត្តទៅធ្វើអ្នករត់តុនៅរង្គសាល នាគព័ន្ធ ហើយឆ្លៀតពេលទំនេរទៅធ្វើសំណង់ រៀបឥដ្ឋរកប្រាក់បន្ថែមដើម្បីរៀនសូត្រ ហើយក្រោយពីនោះបានទៅសម្រាកនៅវត្ត។ បុរសវ័យ ៤០ ឆ្នាំមានកំណើតនៅខេត្តបាត់ដំបងរូបនេះ ថាមួយថ្ងៃៗកាលជំនាន់នៅរៀន លោកសឹងតែរកពេលសម្រាកគ្មាន ពោលគឺសម្រាកបានតែ ៣ម៉ោងគត់ ដោយសារលោកធ្វើការចាប់ពីម៉ោង ៦យប់ដល់ម៉ោង ៣ភ្លឺរាល់ថ្ងៃ។ បន្ថែមពីនោះលោកបានរៀនសរសេរអត្ថបទស៊ីជម្រៅដើម្បីលក់ឲ្យកន្លែងនិពន្ធសៀវភៅ រកប្រាក់បន្ថែមទៀត។
ក្មេងកំព្រា និងគ្មានបងប្អូនរូបនេះថា ទម្រាំមានដូចសព្វថ្ងៃលោកបានហែលឆ្លងឧបសគ្គយ៉ាងច្រើនរាប់មិនអស់ ព្រោះគ្មានអ្នកជួយផ្គត់ផ្គង់ ពោលគឹត្រូវទីពឹងខ្លួន។ ដោយឆន្ទៈមិនចង់បណ្តោយខ្លួនដែលជាក្មេងកំព្រា ឲ្យក្លាយជាជនបាតសង្គម វីល្លៀម បានរើសបម្រាសតស៊ូធ្វើការមិនរើសមុខ ដើម្បីតែជិវិតកម្សត់របស់ខ្លួន រហូតដល់ពេលនេះលោកបានក្លាុយជាអ្នកជំនួញផ្នែកអចលនទ្រព្យ។
រឿងរកស៊ីត្រូវចេះដាក់ខ្លួន ត្រូវចេះធ្វើការងារច្រើន ពោលគឺចាប់ឱកាសអ្វីបានធ្វើនោះទៅកុំរុញរា។ ជំនួញតូចក្តីធំក្តី សុទ្ធតែជាឱកាសឲ្យជោគជ័យ ដូច្នេះមិនត្រូវរើសអើងឡើយ។ នេះជាការបញ្ជាក់របស់លោក វីល្លៀម។
លោក វីល្លៀម គ័ង (William Guang) ត្រូវមហាជនស្គាល់ ដោយសារលោកតែងតែបញ្ចេញមតិរិះគន់មិនសំចៃមាត់លើតថភាពសង្គមបច្ចុប្បន្នលើបណ្តាញសង្គម ហើយមិនលំអៀងទៅខាងបក្សណាមួយ។ ចំពោះរឿងថាតើលោកនឹងចូលទៅបក្សនយោបាយណាមួយឬអត់ពេលអនាគត គ្មានអ្នកណាអាចដឹងក្រៅពីបុរសក្លាហានដែលហ៊ានសុំប្រកួតនឹងកូនប្រុសទាំងបីរបស់សម្តេចហ៊ុន សែន រូបនេះឡើយ។

តែសម្រាប់ក្នុងថ្ងៃនេះដែរគេក៏បានឃើញលោកត្រូវបានផេកគណបក្សខ្មែរសាធារណរដ្ឋបានផ្សាយថាគណបក្សនេះបានសរសេរថា៖ "សូមស្វាគមន៌ និងអបអរសាទ ក្នុងខណៈដែលលោក វីល្លៀម គ័ង សំរេចចិត្តចូលរួមនយោបាយជាមួយគណបក្សខ្មែរសាធារណរដ្ឋដែលមានលោក លន់ ឫទ្ធិ កូនប្រុសច្បងនៃលោក សេនាប្រមុខ លន់ នល់ ជាអធិបតី ។ គណបក្សខ្មែរសាធារណរដ្ឋបើកចំហរសំរាប់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈដែលជាអ្នកជាតិនិយមពិតប្រាកដ ដើម្បីជាតិ សេរីភាព និងអធិបតេយ្យជាតិខ្មែរ ។
KHMER REPUBLICAN PARTY KRP. Krpparty@gmail.com , (855) 16 233 333 , 12 543 278 ."

ដូចនេះបើតាមការសរសេររៀបរាប់របស់ម្ចាស់ផេកគណបក្សខ្មែរសាធារណរដ្ឋគឺមានន័យថាលោកបានសម្រេចចិត្តចូលរួមនរយោបាយជាមួយគណបក្សខ្មែរសាធារណរដ្ឋដែលមានលោក លន់ ឫទ្ធិ កូនប្រុសច្បងនៃលោក សេនាប្រមុខ លន់ នល់ ជាអធិបតី៕
Comments
Post a Comment