មានរឿងអីទៀតហើយ បានជាបងប្រុសម្នាក់នេះចេញសារមួយដែលនិយាយពីថៃលួចចម្លងរបាំរបស់ខ្មែរនោះ

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ គេឃើញមានបងប្រុសម្នាក់ឈ្មោះ នាយម៉ៃ កូនខ្មែរសុវណ្ណភូមិ ដែលគាត់បានបង្ហោះសារដ៏វែង ព្រមទាំងពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលអាចធ្វើឲ្យកូនខ្មែរយើងមួយចំនួនរឹតតែយល់ច្បាស់ថែមទៀតទាក់ទងទៅនឹងបញ្ហា របាំ និងវប្បធម៌របស់ខ្មែរយើងផ្សេងៗទៀត ដោយនៅក្នុងសារនោះបងប្រុសមានចេតនាល្អក្នុងការថែរក្សាអ្វីដែលគាត់បានលើកឡើង ដោយក្នុងនោះគាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖


"យ៉ាងម៉េចដែរស្រដៀងទេ គេមកលេងអង្គវត្តម្ដងមិនមែនមកដើរមើលថ្មទេគឺមកយក

គេធ្វើដូចអ្វីដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបាននិយាអញ្ចឹងថា ការចុះបញ្ជីរបាំអប្សរារឺរបាំព្រះរាជទ្រព្យរបស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនបានជះឥទ្ឋិពលអាក្រក់អីដល់វប្បធម៌របស់ថៃនោះទេ ការចុះបញ្ជីបេតិកភណ្ឌអរូបីគេមិនបានរាប់បញ្ចូលជាកម្មសិទ្ធិបញ្ញារបស់ប្រទេសណាមួយនោះទេគឺគ្រាន់តែបញ្ជាក់ប្រាប់ពិភពលោកថាប្រទេសខ្លួនមានវប្បធម៌ប្រភេទនេះ ហើយប្រទេសផ្សេងដែលមានអរិយធម៌រឺវប្បធម៌ដូចគ្នាក៏អាចមានសិទ្ធិស្នើចុះបញ្ជីជាមរតកពិភពលោកបានដូចគ្នាអោយតែប្រទេសនោះមានឯកសារយោងគ្រប់គ្រាន់ហើយវប្បធម៌ទាំងនោះត្រូវបង្ហាញនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។


គេថារបាំអប្សរាមិនមែនជារបាំរបស់ខ្មែរតែម្ខាងដូចការអះអាងនោះទេប្រទេសថៃក៏មានសិទ្ធិជាម្ចាស់ដូចគ្នាព្រោះប្រទេសទាំងពីរទទួលឥទ្ឋិពលវប្បធម៌ពីអណាចក្រខមបុរាណដូចគ្នា ហើយនគរវត្តក៏ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សៀមដូច្នេះតើខ្លាចអ្វីនឹងប្រកាសប្រាប់ពិភពលោកថាសិល្បៈប្រភេទនេះក៏ជារបស់ប្រទេសថៃ។ គេប្រាប់ប្រជាជនគេបែបនេះទើបគេមិនខ្លាចក្នុងការចម្លង បើយើងវិញអ្នកណាហ៊ានច្នៃរឺគាស់កកាយអ្វីដែលខ្លួនមិនធ្លាប់ឃើញមិនធ្លាប់ស្គាល់នាំគ្នារិះគន់ប្រឆាំងគ្មានដែនកំណត់មិនខ្វល់មិនសិក្សាថាកំណត់ត្រាប្រវត្តិសាស្ត្ររបស់ដូនតាមានអ្វីខ្លះ របស់ណាធ្លាប់ឃើញនិងភ្នែករបស់នោះជារបស់ខ្មែរ របស់ណាមិនធ្លាប់ឃើញរបស់នោះជារបស់គេដូនតាកត់ត្រាទុកមកយ៉ាងម៉េច ប្រទេសធ្លាប់មានអ្វីខ្លះពីអតិតមិនខ្វល់។


អ្នកខ្លះបានត្រឹមនិយាយ លួចអីលួចទៅយ៉ាងក៏វាធ្វើមិនបានដូចខ្មែរ ខ្មែរស្អាតជាង ខ្មែរល្អជាង ថៃធ្វើភ្លាវ តែចាំថាវាអាចមិនល្អមិនស្អាតភ្លាវក្នុងភ្នែករបស់យើងតែវាអាចប្រណីតក្នុងក្រសែភ្នែករបស់អន្តរជាតិ គេឈរលើឆាកអន្តរជាតិមុនយើងរាប់សិបឆ្នាំអន្តរជាតិស្គាល់គេច្បាស់ជាងយើងធ្វើអីក៏ល្បីនៅក្នុងក្រសែភ្នែកគេ។ យើងកើតមកក្នុងសម័យហ្វេសប៊ុកជាឱកាសល្អរបស់យើងហើយ បើទោះបីយើងមិនមែនជាអ្នកសិល្បៈឬមិនមែនជាអ្នកបង្កើតស្នាដៃសិល្បៈតែយើងអាចចូលរួមលើកស្ទួយស្នាដៃរបស់័្នកសិល្បៈបានតាមរយៈការចែករំលែកឬផ្សព្វផ្សាយបន្តនូវស្នាដៃរបស់ពួកគាត់ យ៉ាងហោចណាស់ក៏អាចធ្វើអោយពូកគាត់មានកម្លាំងចិត្តក្នុងការបំពេញការងារដែលពួកគាត់ស្រឡាញ់ដើម្បីចូលរួមលើកស្ទួយនិងថែរក្សាតម្លៃវប្បធម៌ជាតិ វាល្អជាងមកអង្គុយប្រឆាំងអង្គុយរិះគន់ពួកគាត់។


គេលួចយើងនឹងមុខស្រស់ៗគេមិនខ្លាចគេមិនខ្មាស់យើងផង ចុះយើងគ្រាន់តែគាស់កកាយកេរ្តិ៍មរតកបូរាណមកតម្លើងអោយមានជីវិតជីវ៉ាឡើងវិញជាថ្មីតើមានអ្វីត្រូវខ្លាចត្រូវខ្មាស់។ អ្នកសិល្បៈគេលះបង់ពេលវេលាច្រើនណាស់ដើម្បីជាតិ យើងគ្រាន់តែចែកចាយស្នាដៃរបស់ពួកគាត់បន្តអោយពិភពលោកស្គាល់វាមិនពិបាកមិនចំណាយទុនច្រើនដូចអង្គុយតែងមុខខ្មោច Halloween ថតបង្ហោះបង្អួតភ្នែកមិត្តក្នុង facebook នោះទេ។"




ខាងក្រោមនេះជារបាំព្រះរាជទ្រព្យរបស់ខ្មែរយើង
















Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ