Posts

ពិតជាកម្ររកណាស់!!! នាង ខ្ញុង មិនយកលុយក្នុងពិធីកាត់សក់ហើយ ថែមទាំងធ្វើរឿងមួយនេះជូន កូនកំលោះ កូនក្រមុំ ពិកាភ្នែកទាំងសងខាងនេះទៀត (មានវីដេអូ)

Image
កាលពីព្រឹកមិញនេះ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ គេឃើញនាយ ពែក មី និងនាង ខ្ញុង បានចំណាយពេលវេលារបស់ខ្លួន ក្នុងកម្មពិធីមង្គលការ កូនកំលោះ កូនក្រមុំ ពិកាភ្នែក​ ទាំងសងខាង ដើម្បីធ្វើពិធីកាត់សក់បង្កក់សិរីដល់ កូនប្រុស កូនស្រី ឲ្យរកទទួលទានមានបាន និងសុខដុមរមនា ដោយអ្នកទាំងពីរមិនបានយកលុយទេ ។ មួយវិញទៀត គេក៏បានឃើញនូវវត្តមាន ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន បានចូលរួមធ្វើជាមេបាកូនកំលោះ កូនក្រមុំ ពិកាភ្នែក ផងដែរ។ ចំពោះអ្នកនាង ខ្ញុង វិញ មិនត្រឹមតែមិនយកថវិកាក្នុងពិធីកាត់សក់នេះទេ ថែមទាំងឲ្យអាំងប៉ាវដល់កូនកំលោះ កូនក្រមុំពិកាភ្នែក ទាំងពីរនាក់នេះថែមទៀតផង ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា៖ "11.04.2018​ ថ្ងៃ​នេះ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​ បាន​ទទួល​ការ​អញ្ជើញ​អោយ​ចូល​រួម​កាត់​សក់​ អោយ​គូរ​ស្វាមីភរិយា​ថ្មី​ ដែរ​ជា​ជន​ពិកា​ ភ្នែក​ទាំង​ប្តី​ប្រពន្ធ​ មិន​ត្រឹម​តែ​មិន​យក​លុយ​ហើយ​ថែមទាំង​ បាន​អាំង​ប៉ាវ​100$មិញ​ចងដៃ​គាត់​ទាំង​អស់​ទៀត​ នេះ​គ្រាន់​តែ​ជា​ទឹក​ចិត្ត​ដែរ​ខ្ញុំ​ចង់​ធ្វើ​ មិន​ចង់​បាន​សំណង​ឡើយ​ សូម​អោយ​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ​ ...

នាយ ចឺម រំភើបចិត្ត ហួសពីការស្មាន បន្ទាប់ពីទទួលកាដូពិសេសមួយ ពីឪពុកម្តាយធម៌ មុនចូលឆ្នាំខ្មែរ (មានវីដេអូ)

Image
លោក ឈុន ឡាត់ ដែលត្រូវជាឪពុកធម៌នាយចឺម កាលពីពេលកន្លងទៅធ្លាប់បានប្រាប់ឲ្យដឹងថា ពេល​នេះ​ខ្លួន និង​ភរិយា​​​មិន​ទាន់​ហ៊ាន​ធានា​ថា​នឹង​​ចែក​ទ្រព្យ​សម្បត្តិ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួនដើម្បី​ចូល​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម នោះ​ទេ​ ​ព្រោះ​បារម្ភ​ខ្លាច​​ក្រែង​ទៅ​ថ្ងៃ​ខាង​មុខ​នាយ ​មាន​ការ​ប្រែ​ប្រួល​ចិត្ត​ឈប់​ស្រលាញ់​ក្រុម​គ្រួសារ​លោក​ ដូច​ឥឡូវ​នេះ​។ ឪពុក​ធម៌​​រូបនេះ ធានា​ចែក​ទ្រព្យសម្បត្តិ​ និង​ជួយ​ជា​ថវិកា​​​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម ​ប្រសិន​បើ​​​​​​នាយនៅ​​រក្សា​ចិត្ត​ស្មោះ​​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​ដោយ​គ្មាន​ផ្លាស់​ប្ដូរ​​។ លោក​ថា​៖​" ទៅ​ថ្ងៃ​ខាង​មុខ​​ស៊ី​សង​លើ​ចិត្ត​គំនិត​របស់​គាត់(នាយ​ ចឺម​) ថា​ តើ​គាត់​ស្រលាញ់​​យើង​ស្មោះ​​ឬ​អត់?​​ គោរព​យើង​ក្នុង​នាម​ជា​ប៉ា​ធម៌​ម្នាក់​ដែរ​អត់?​ ​បើ​គាត់​នៅ​តែ​ស្រលាញ់​គោរព​ក្រុម​គ្រួសារ​ខ្ញុំ​ដូច​សព្វ​ថ្ងៃ​នេះ​ រឿង​អី​ខ្ញុំ​ទៅ​ខ្លាច​ ចែក​ទ្រព្យ​ឲ្យ​គាត់​នោះ​"។ ចំពោះទំនាក់ទំនងរវាង នាយ ចឺម និងក្រុមគ្រួសារ នាយ ក្តី ហាក់នៅតែល្អដដែល ហើយចំណងមិត្តភាពក៏កាន់តែស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងកាលពីម្សិលមិញនេះ នាយ ក្តី និងនាយ ...

ឧកញ៉ា ៣ រូប ដែលបានចំណាយថវិកា ក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជួយ មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនស្តាយស្រណោះ

Image
មន្ទីរពេទ្យ​គន្ធ​បុប្ផា កន្លងទៅបាន​ចំណាយ​ថវិកា​អស់​ជាច្រើនលាន​ដុល្លារ​អាមេរិក​ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា ក្នុងនោះផងដែរគេក៏បានឃើញសប្បុរសជនជាច្រើនក៏បានមកបរិច្ចាកថវិការបស់ពួកគេ ជូនមន្ទីរពេទ្យមួយនេះ។ មួយវិញទៀត គេក៏បានឃើញ ឧកញ៉ា ៣ រូប ទៀតដែលបានចំណាយ ថវិកា ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ជូនមន្ទីរពេទ្យនេះ ដោយមិនស្តាយស្រណោះផងដែរ។ ក្នុងនោះមានដូចជា៖ អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ាផងដែរ។ ក្នុងនោះ លោកក៏បានធ្វើការឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា នេះ ដល់ខ្ទង់លាន ដុល្លារឯណ្ណោះ ដែលកើតចេញពីទឹកចិត្តសប្បុរសរបស់លោក។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់បង់ចំនួន១០ សម្រាប់ឱ្យប្រជាជនអង្គុយរង់ចាំទទួលសេវាពិនិត្យព្យាបាល និងបង្គន់អនាម័យ ជូនដល់ប្រជាជនសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា៤។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់សោរទ្វារបង្គន់អនាម័យ ហើយក៏បានហាមដាច់ខាតមិនឱ្យទារលុយពីប្រជាជននៅពេលគាត់មកប្រើប្រាស់។ អ្នកឧកញ៉ា គិតម៉េង បានផ្តល់ដីមួយកន្លែងនៅ...