នាយ ចឺម រំភើបចិត្ត ហួសពីការស្មាន បន្ទាប់ពីទទួលកាដូពិសេសមួយ ពីឪពុកម្តាយធម៌ មុនចូលឆ្នាំខ្មែរ (មានវីដេអូ)

លោក ឈុន ឡាត់ ដែលត្រូវជាឪពុកធម៌នាយចឺម កាលពីពេលកន្លងទៅធ្លាប់បានប្រាប់ឲ្យដឹងថា ពេល​នេះ​ខ្លួន និង​ភរិយា​​​មិន​ទាន់​ហ៊ាន​ធានា​ថា​នឹង​​ចែក​ទ្រព្យ​សម្បត្តិ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួនដើម្បី​ចូល​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម នោះ​ទេ​ ​ព្រោះ​បារម្ភ​ខ្លាច​​ក្រែង​ទៅ​ថ្ងៃ​ខាង​មុខ​នាយ ​មាន​ការ​ប្រែ​ប្រួល​ចិត្ត​ឈប់​ស្រលាញ់​ក្រុម​គ្រួសារ​លោក​ ដូច​ឥឡូវ​នេះ​។


ឪពុក​ធម៌​​រូបនេះ ធានា​ចែក​ទ្រព្យសម្បត្តិ​ និង​ជួយ​ជា​ថវិកា​​​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម ​ប្រសិន​បើ​​​​​​នាយនៅ​​រក្សា​ចិត្ត​ស្មោះ​​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​ដោយ​គ្មាន​ផ្លាស់​ប្ដូរ​​។ លោក​ថា​៖​" ទៅ​ថ្ងៃ​ខាង​មុខ​​ស៊ី​សង​លើ​ចិត្ត​គំនិត​របស់​គាត់(នាយ​ ចឺម​) ថា​ តើ​គាត់​ស្រលាញ់​​យើង​ស្មោះ​​ឬ​អត់?​​ គោរព​យើង​ក្នុង​នាម​ជា​ប៉ា​ធម៌​ម្នាក់​ដែរ​អត់?​ ​បើ​គាត់​នៅ​តែ​ស្រលាញ់​គោរព​ក្រុម​គ្រួសារ​ខ្ញុំ​ដូច​សព្វ​ថ្ងៃ​នេះ​ រឿង​អី​ខ្ញុំ​ទៅ​ខ្លាច​ ចែក​ទ្រព្យ​ឲ្យ​គាត់​នោះ​"។


ចំពោះទំនាក់ទំនងរវាង នាយ ចឺម និងក្រុមគ្រួសារ នាយ ក្តី ហាក់នៅតែល្អដដែល ហើយចំណងមិត្តភាពក៏កាន់តែស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងកាលពីម្សិលមិញនេះ នាយ ក្តី និងនាយ ចឺម បានជូនកាដូខ្លះៗជូនដល់ អ្នកមានគុណទាំងពីរ មុនថ្ងៃចូលឆ្នាំខ្មែរខាងមុននេះ។ ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យ នាយ ចឺម និង នាយ ក្តី មានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺ ឪពុកម្តាយធម៌របស់នាយ ចឺម ក៏បានឲ្យកាដូពិសេសមួយត្រឡប់វិញ គឺជាកាបូបមនុស្សប្រុស ថែមទាំងមានលុយពេញៗថែមទៀត ដែលបានធ្វើឲ្យនាយ ចឺម និងនាយ ក្តី សប្បាយចិត្តហួសពីការរំពឹងទុក។


បន្ទាប់ពីឃើញដូចនេះហើយ បានធ្វើឲ្យមហាជនទូទៅមានមតិយោបល់ថា គ្រួសារមួយនេះពិតជាមានភាពកក់ក្តៅខ្លាំងណាស់ ជាពិសេសភាពស្និតស្នាល ពីឪពុកម្តាយធម៌របស់នាយ ចឺម តែម្តង ដោយគាត់ស្រឡាញ់កូនទាំងពីរនេះស្មើគ្នា ព្រោះកាដូដែលគាត់ជូននោះគឺដូចគ្នាតែម្តង៕

























Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ