លោកជា សុផារ៉ា លេងមួយក្បាច់នេះចង់ញាក់សាច់ម៉ង ដោយកំណត់តែ ៣០ ថ្ងៃ នឹងដោះស្រាយ...
ភ្នំពេញ: ក្រសួងចំនួនបួនកាលពីម្សិលមិញបានប្រជុំសម្រេចរកដំណោះស្រាយលើបញ្ហាពាក់ព័ន្ធវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករនាំចេញនៅក្នុងខេត្ត កោះកុង កំពង់ស្ពឺ និងខេត្តព្រះវិហារ ដែលតម្រូវឲ្យប្រជាពលរដ្ឋនៅក្នុងវិវាទនេះ ធ្វើការសម្របសម្រួលបំពេញទម្រង់បែបបទនិងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋក្នុងរយៈពេល ៣០ ថ្ងៃ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រជុំជាមួយអន្តរក្រសួងមាន លោក ប៉ាន សូស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានប្រគល់ភារកិច្ចជូនប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តទាំងបី ដែលមានទីតាំងនៅក្នុងស្រុក ឱរ៉ាល់ ស្រុកស្រែអំបិល ស្រុក ត្បែងមានជ័យ និងស្រុក ជ័យសែន ជាអ្នកធ្វើការបំពេញបែបបទជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងវិវាទដីទាំងនោះចាប់ពីថ្ងៃទី ៤ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៧។
លោក សុផារ៉ា បានព្រមានដល់ប្រជាពលរដ្ឋផងដែរថា៖ «បុគ្គលទាំងឡាយណាដែលក្លែងបន្លំឯកសារ ឬ ញុះញង់បង្កបញ្ហា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
លោកបន្តថា៖ «ថ្ងៃនេះ យើងបានពិភាក្សាគ្នារួចរាល់ហើយ លើករណីជម្លោះដីធ្លីរបស់បងប្អូនពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនោះ ហើយវាក៏ចេញលទ្ធផលដែរ គឺយើងប្រគល់ការងារនេះ ទៅខាងខេត្តបងប្អូនទទួលរ៉ាប់រង អ៊ីចឹងបងប្អូន យកឯកសារពាក់ព័ន្ធទៅខេត្តរៀងៗខ្លួន។ ប្រសិនជាយើងរកឃើញ ចំពោះអ្នកដែលបន្លំឯកសារ ឬបន្លំចង់បានដីខុសច្បាប់នោះ ពួកគាត់នឹងទទួលទោសតាមច្បាប់ ព្រោះយើងមិនចង់ឲ្យមានអ្នកបន្លំយកដីរដ្ឋដោយអនាធិបតេយ្យនោះទេ»។
អ្នកស្រី ផាវ ញ៉ឺង អាយុជាង ៤០ ឆ្នាំជាពលរដ្ឋរងគ្រោះដោយវិវាទដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ ក្នុងចំណោមអ្នករងគ្រោះប្រមាណជា ៨០ នាក់ដែលបានប្រមូលផ្ដុំគ្នានៅមុខក្រសួង ដែនដីប្រហែលជាបីម៉ោង កាលពីម្សិលមិញ បានថ្លែងថា ក្រុមអ្នកតវ៉ាដែលមកដល់ភ្នំពេញនេះ ដោយសារអស់ជំនឿលើអាជ្ញាធរថ្នាក់ក្រោមខេត្តនិងស្រុក។
អ្នកស្រី ញ៉ឹង ថ្លែងថា៖ «កន្លងមក ពួកយើងអស់ជំនឿលើអាជ្ញាធរស្រុក/ខេត្ត ប៉ុន្ដែពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានទម្លាក់ការងារនេះ ទៅអាជ្ញាធរខេត្តនោះទៀត អ៊ីចឹងពួកយើងមានតែរង់ចាំមើលម្ដងនេះទៀត ព្រោះពួកយើងជឿលើឯកឧត្តមរដ្ឋមន្ត្រី ប្រសិនបើអាជ្ញាធរខេត្តទាំងនោះ នៅបន្តសន្យាខ្យល់ទៀត យើងនៅតែបន្តមកសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូលៗទៀត»។
ខណៈ អ្នកស្រី ណុំ វណ្ណារី តំណាងសហគមន៍ជម្លោះដីធ្លីនៅស្រុក ស្រែអំបិល ខេត្តកោះកុង បានថ្លែងឲ្យដឹងថា៖ «ពេលនេះ យើងមានជំនឿ ៨០ ភាគរយ ដោយសារឥទ្ធិពលឯកឧត្តមរដ្ឋមន្ត្រី ព្រោះកន្លងមកឯកឧត្តមបានដោះស្រាយបញ្ហានេះទទួលបានជោគជ័យជាច្រើនកន្លែងដែរ។ ជីវិតពួកខ្ញុំថ្ងៃនេះ សង្ឃឹមលើឯកឧត្តមរដ្ឋមន្ត្រីទាំងស្រុង ព្រោះពួកយើងជួបការលំបាកគ្រប់គ្រាន់ហើយ»។
លោកថ្លែងថា៖ «យើងបានចាំមើលអាជ្ញាធរស្រុក ខេត្ត គាត់មានអ្វីប្រកែកទៀត»។
លោកស្រី Genoveva Hernandez Uriz ជាទីប្រឹក្សាទី ១ នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តាមរយៈអ៊ីមែលលោកស្រីបានថ្លែងថា ពួកគេរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតស្តីពីដំណើរការនេះ។
លោកស្រីបញ្ជាក់ថា៖ «យើងចង់ឃើញបញ្ហាជម្លោះដីធ្លីដ៏យូរអង្វែងដែលទាក់ទងទៅនឹងក្រុមហ៊ុនស្ករ ELCs នេះត្រូវបានដោះស្រាយដោយយុត្តិធម៌និងមានតម្លាភាព»។
នៅពេលសួរអំពីសម្ពាធរបស់សហភាពអឺរ៉ុប (EU) លោកស្រីថ្លែងថា សហភាពអឺរ៉ុប តែងតែលើកយកបញ្ហានេះទៅនិយាយជាមួយរដ្ឋាភិបាលកម្ពុជា។
ពលរដ្ឋមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ១៥ គ្រួសារដែលបានបាត់បង់ដីធ្លីចំនួន ៥៩,៣៩ ហិកតា ដោយបានចោទប្រកាន់ថា ក្រុមហ៊ុន លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ អា្រហ្គីខ័លឈ័រ គ្រុប បានរំលោភយកតាំងពីឆ្នាំ ២០០០។
ពលរដ្ឋនៅស្រុកថ្ពង និងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចំនួន ២០០ នាក់ ត្រូវក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើ របស់ឧកញ៉ា លី យ៉ុងផាត់ តាំងឆ្នាំ ២០១០ ដោយមានចំនួន ៥៦១ គ្រួសារ ដែលបានប៉ះពាល់ដីស្រែចម្ការ និងដីលំនៅឋានសរុបប្រហែល ២០០០ ហិកតា ក្នុងនោះដោះស្រាយបានមួយចំនួនដែរ។
ពលរដ្ឋនៅឃុំ ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានជម្លោះជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង (Lan Feng) ឈូសរំលោភយកដីស្រែចម្ការ និងដីប្រពៃណីរបស់ជនជាតិដើមភាគតិចលើផ្ទៃដីសរុបចំនួន ៥ ពាន់ហិកតា ដែលមានពលរដ្ឋអាស្រ័យផលចំនួនជាង ៥០០ គ្រួសារ ក្នុងនោះបានដោះស្រាយមួយចំនួនដែរ៕

លោក វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា ការពិត អាជ្ញាធរមានវិធានការដោះស្រាយជូនពួកគាត់ ប៉ុន្ដែកន្លងមកមានជនខិលខូចចេះតែរារាំងដំណើរការដោះស្រាយនេះ គឺពលរដ្ឋមិនព្រមប្រគល់ចំនួនពិតមកឲ្យ និងក្រុមហ៊ុនមិនបានបង្ហាញបញ្ហាពាក់ព័ន្ធមក អ៊ីចឹងភាគីខាងអាជ្ញាធរមិនដឹងដោះស្រាយឲ្យគាត់យ៉ាងម៉េចកើត។
លោកថ្លែងថា៖ «ប៉ុន្ដែពេលនេះ យើងបានបញ្ជាក់គោលជំហររបស់យើង យ៉ាងតឹងរ៉ឹងដាក់ពួកគាត់វិញ បើពួកគាត់មិនសហការនឹងចាត់វិធានការតាមច្បាប់ហើយ»។
មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បានអះអាងថា កន្លងមកអាជ្ញាធរស្រុក ឬខេត្ត គ្មានប្រសិទ្ធភាពក្នុងការរកដំណោះស្រាយជូនពលរដ្ឋ។
លោកថ្លែងថា៖ «ប៉ុន្ដែពេលនេះ យើងបានបញ្ជាក់គោលជំហររបស់យើង យ៉ាងតឹងរ៉ឹងដាក់ពួកគាត់វិញ បើពួកគាត់មិនសហការនឹងចាត់វិធានការតាមច្បាប់ហើយ»។
មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បានអះអាងថា កន្លងមកអាជ្ញាធរស្រុក ឬខេត្ត គ្មានប្រសិទ្ធភាពក្នុងការរកដំណោះស្រាយជូនពលរដ្ឋ។
លោកថ្លែងថា៖ «យើងបានចាំមើលអាជ្ញាធរស្រុក ខេត្ត គាត់មានអ្វីប្រកែកទៀត»។
លោកស្រី Genoveva Hernandez Uriz ជាទីប្រឹក្សាទី ១ នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តាមរយៈអ៊ីមែលលោកស្រីបានថ្លែងថា ពួកគេរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតស្តីពីដំណើរការនេះ។
លោកស្រីបញ្ជាក់ថា៖ «យើងចង់ឃើញបញ្ហាជម្លោះដីធ្លីដ៏យូរអង្វែងដែលទាក់ទងទៅនឹងក្រុមហ៊ុនស្ករ ELCs នេះត្រូវបានដោះស្រាយដោយយុត្តិធម៌និងមានតម្លាភាព»។
នៅពេលសួរអំពីសម្ពាធរបស់សហភាពអឺរ៉ុប (EU) លោកស្រីថ្លែងថា សហភាពអឺរ៉ុប តែងតែលើកយកបញ្ហានេះទៅនិយាយជាមួយរដ្ឋាភិបាលកម្ពុជា។
ពលរដ្ឋមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ១៥ គ្រួសារដែលបានបាត់បង់ដីធ្លីចំនួន ៥៩,៣៩ ហិកតា ដោយបានចោទប្រកាន់ថា ក្រុមហ៊ុន លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ អា្រហ្គីខ័លឈ័រ គ្រុប បានរំលោភយកតាំងពីឆ្នាំ ២០០០។
ពលរដ្ឋនៅស្រុកថ្ពង និងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចំនួន ២០០ នាក់ ត្រូវក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើ របស់ឧកញ៉ា លី យ៉ុងផាត់ តាំងឆ្នាំ ២០១០ ដោយមានចំនួន ៥៦១ គ្រួសារ ដែលបានប៉ះពាល់ដីស្រែចម្ការ និងដីលំនៅឋានសរុបប្រហែល ២០០០ ហិកតា ក្នុងនោះដោះស្រាយបានមួយចំនួនដែរ។
ពលរដ្ឋនៅឃុំ ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានជម្លោះជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង (Lan Feng) ឈូសរំលោភយកដីស្រែចម្ការ និងដីប្រពៃណីរបស់ជនជាតិដើមភាគតិចលើផ្ទៃដីសរុបចំនួន ៥ ពាន់ហិកតា ដែលមានពលរដ្ឋអាស្រ័យផលចំនួនជាង ៥០០ គ្រួសារ ក្នុងនោះបានដោះស្រាយមួយចំនួនដែរ៕
ប្រភព៖ http://www.postkhmer.com
Comments
Post a Comment