រឿងហេតុអីបានជាធ្វើដល់ថ្នាក់នេះ!!! ​ឧត្តម​សេនីយ៍​ ​​​​ប្រើ​ហឹង្សា​បាញ់​ស្រ្ពាយ​ដាក់​ភ្នែក​សន្តិ​សុខ​រោងចក្រឲ្យ​របួស​ធ្ងន់ធ្ងរ

ភ្នំពេញ៖ ព្រោះតែ​បុរស​មន្ត្រី​រាជការ​ម្នាក់​ធ្វើអោយ​សមត្ថកិច្ច​នគរបាល​រវល់​ទាំង​យប់​អាទ្រាត​ដោយ​តាម​ប្រមាញ់​ដេញចាប់​ពេញ​មួយចំហៀង​ខាងជើង​ទីក្រុង​ភ្នំពេញ។ ហេតុការណ៍​ដ៏ភ្ញាក់ផ្អើល​មួយនេះ​បាន​កើតឡើង​នៅ​វេលាម៉ោង​ប្រហែល​១១:០០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅលើ​ដងផ្លូវជាតិ​លេខ៥ មុខរោងចក្រស្ពរ័តិច ស្ថិតនៅក្រុមទី៩ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


បើតាម​ប្រភព​ពីប្រជាពលរដ្ឋ​នៅម្តុំ​កន្លែង​កើតហេតុ​បានឲ្យដឹង​ថា មុន​ដំបូង​ឡើយ​គាត់​ឃើញ​បុរស​ម្នាក់​អាយុ​ប្រហែល​ជា៥០ឆ្នាំ បើកបរ​រថយន្ត Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 6181 មក​ពាំងមុខ​ក្បាល​រថយន្ត​កុងតេន័រ​មួយ​ដែល​កំពុង​បើកបរ​ដោយ​បុរសម្នាក់​មាន​អាយុ​ប្រហែល​ជា៤០ឆ្នាំ។ បន្ទាប់មក​បុរស​ដែល​ជាម្ចាស់​រថយន្ត Lexus 470 បានចុះ​ពីរថយន្ត​ដើរ​សម្តៅ​មករក​បុរស​ដែល​បើកបរ​រថយន្ត​កុងតែន័រ​ទាំង​ទឹកមុខ​ពោរពេញ​ទៅដោយ​កំហឹង ចំណែក​ឯបុរស​អ្នក​បើកបរ​ក្បាល​កុងតែន័រ​ឃើញ​ហើយភ័យ ក៍រត់​ចូល​ក្នុងកន្លែង​ច្រកទ្វារ​រោងចក្រ​ស្ពរ័តិច ដែល​ស្ថិតនៅ​ជិតនោះ។


ក្នុង​ពេលនោះ​ដែរ បុរស​ម្នាក់​ដែល​ជាសន្តិសុខ​យាម​រោងចក្រ​ក៍បាន​ចេញ​មកឃាត់ និងសួរនាំ ប៉ុន្តែ​ត្រូវបាន​បុរស​ដែល​បើកបរ​រថយន្ត Lexus 470 នោះ​បានវាយទៅលើដើមទ្រូង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​យក Spray មក​បាញ់​ដាក់ភ្នែក និង​មុខរបស់​សន្តិសុខ​ម្នាក់នោះ​ទៀត ធ្វើអោយ​បុរស​សន្តិសុខ​មានការ​ឈឺចាប់ និង​ពិបាក​ក្នុងការ​ដកដង្ហើម​យ៉ាងខ្លាំង។ ភ្លាមៗនោះ​ក៍ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​បញ្ជូន​ទៅ​មន្ទីពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។


ក្រោយពី​បានធ្វើ​សកម្មភាព​ទាំងនោះហើយ ក៍មាន​សមត្ថកិច្ច​នគរបាល និង​ប្រជាពលរដ្ឋ​ជាច្រើន​ធ្វើការ​ឃាត់​រថយន្ត ប៉ុន្តែ​បុរស​ដែលជា​អ្នក​បើកបរ​រថយន្ត Lexus 470​នោះ មិនខ្លាច​ញញើត​អ្វីសោះ​ក៍បាន​រត់ចូលទៅក្នុងឡានហើយ​និង​និយាយថា​ខ្លួនជា​ឧត្តមសេនិយ៍​នៅក្រសួង​មហាផ្ទៃ​ទៀតផង។ ភ្លាមៗនោះ​ក៍បាន​បើក​រថយន្ត​រត់គេច​ចេញពី​កន្លែង​កើតហេតុ ធ្វើអោយ​សមត្ថកិច្ច​នគរបាល​ដេញតាម​ចាប់​ប្រផាតប្រភីង​ពេញ​មួយចំហៀង​ខាងជើង​ទីក្រុង​ភ្នំពេញ​ប្រហែល​កន្លះម៉ោង​ទើប​ឃាត់ខ្លួន​រួមជាមួយ​រថយន្ត Lexus 470 នោះបាន។


ជនរងគ្រោះ​ទាំង២នាក់​ត្រូវបាន​គេស្គាល់ថា ទី១ ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (របួសហើមថ្គាមខាងស្តាំ និងភ្នែក​ទាំង​សងខាង​ត្រូវ Spray បាញ់ចូលភ្នែក)។ ជនរងគ្រោះទី២ ឈ្មោះ ហឿង ម៉ាលី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ (ត្រូវSpray បាញ់​ចូលភ្នែក​ខាងស្តាំ)។ ចំណែក​ជនបង្ករ​ឈ្មោះ ទី ចំរើនកុសល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល ឋានៈជា នាយឧត្តមសេនិយ៍ត្រី អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​នគរបាល​ប៉ុស្ត៍រដ្ឋបាល ស្នាក់នៅ​ផ្ទះលេខ២៩ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។


បច្ចុប្បន្ន​បុរស​រងគ្រោះ​ដែលជា​សន្តិសុខ និង​លោក​ឧត្តមសេនិយ៍​ដែល​បង្ករ​ហេតុ​រួមជាមួយ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នគរបាល​បញ្ជូនខ្លួន​ទៅកាន់​ប៉ុស្តិ៍រដ្ឋបាល​នគរបាល​គីឡូលេខ៦ ដើម្បី​ធ្វើការ​សួរនាំ៕




Comments

  1. អាអាច៌អាវសនេះចរឹកកោងអាងបុណ្យសក័្ខ.រំលោភលើគេមិនដឹងទើសដំបន់ប្រហែលយួនហើយដឹង.

    ReplyDelete

Post a Comment

Popular posts from this blog

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?