រឿងចម្លែកមួយបានកើតឡើងនៅខេត្តស្វារៀងយើងនេះ!!! កណ្ដៀរ​រាប់រយ​លាន​ក្បាល​នាំ​គ្នា​មក​ពូន​ដំបូក​រាប់​ម៉ឺន​ដំបូក​ពេញ​វាលស្រែ

ខេត្តស្វាយរៀង ៖ មាន​ទ័ព​សត្វ​កណ្ដៀរ​ជា​ច្រើន​រាប់រយ​លាន​បាន​នាំ​គ្នា​មក​ពូន​ដំបូក​រាប់​ម៉ឺន ដំបូក​នៅ​ក្នុង​វាលស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត នៅ​ក្នុង​រដូវវស្សា រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៧​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ភ្ជួរ​ដី​ធ្វើស្រែ​បាន​ដោយ​ដំបូក​កណ្តៀរ​ធំ​ៗ ពូន​រកេតរកូត​ពេញ​វាលស្រែ​តែ​ម្តង ។


ទាក់ទិន​ករណី​ខា​លើ បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​ម្ចាស់​ស្រែ បាន​ឲ្យ​ដឹង​ថា នៅ​ដើមខែ​វស្សា ឆ្នាំ​២០១៧ ក្នុង​ខែកក្កដា​កន្លង​ទៅ ស្រាប់តែ​មាន​សត្វ​កណ្តៀរ​មក​ពូន​ជា​ដំបូក នៅ​ក្នុង​ស្រែ​រាប់​ម៉ឺន​ដំបូក រកេតរកូត ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​ពិបាក​ភ្ជូ​រ​ដី ភ្ជួរ​មិនកើត​ដោយ​ដំបូក​កណ្តៀរ មិនដឹង​ថា​មកពីណា ខានទៅ​ស្រែ​តែ​កន្លះ​ខែ​សោះ ពេល​ទៅ​ភ្ជួរ​ស្រាប់តែ​ឃើញ​ក្នុង​ស្រែ​សុទ្ធតែ​ដំបូក​កណ្តៀរ ។


ហើយ​កន្លង​មក​មិន​ដែល​ឃើញ​មាន​សត្វ​កណ្តៀរ​មក​ពូន​ជា​ដំបូក​ច្រើ​ដូច្នេះ​ទេ គឺ​ដីស្រែ​គាត់​ដាំដំឡូង​មី និង​ដាំ​អំពៅ​រហូត​មក ទើបតែ​រដូវវស្សា​ឆ្នាំ​នេះ​ស្រាប់តែ​ឃើញ​មាន​ដំបូក​កណ្តៀរ​តែ​ម្តង ក្នុងនោះផងដែរក៏មិនដឹងសោះថាវាមានហេតុផលអ្វីដែលបណ្តាលឲ្យកើតបែបនេះដែរ ពិតជាចម្លែកខុសធម្មតា៕



Comments

  1. ទុកសម្រាប់ទេសចរណ៍ទៅ

    ReplyDelete
  2. ចិញ្ចឹមមាន់ កង្កែប ត្រី ...... ពិតជាមិនខុសទេ ហាស

    ReplyDelete
  3. ល្អតើ រក្សារវាទុកទៅ វានឹងក្លាយជាកន្លែងទេសចរណ៍ ឬ អាចជាទីតាំងល្អសម្រាប់ថតកុនបានទៀតផង!

    ReplyDelete

Post a Comment

Popular posts from this blog

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?