បើរឿងនេះជាការពិតមែននោះ លោកប៉ូលិសធ្វើអញ្ចឹងដូចជាជ្រុលពេកហើយ ចាប់យកម៉ូតូគេស្រស់ៗម៉ង
បើយោងតាមការបង្ហោះរបស់ប្អូនប្រុសម្នាក់ឈ្មោះ Lee Kang Na កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នេះដោយប្អូនជួបរឿងមួយដែលហួសចិត្តចំពោះលោកប៉ូលិសដែលចាប់ម៉ូតូរបស់ប្អូន ដោយក្នុងនោះប្អូនបានបញ្ជាក់យ៉ាងច្បាស់ថា៖
ម្សិលមិញពេលល្ងាច (5. 10. 17) ប៉ូលីសបានចាប់ម៉ូតូបងប្រុសខ្ញុំជិះ ដែលទើបចេញពីរៀននៅ វិទ្យាស្ថានជាតិអប់រំដោយសារតែម៉ូតូនឹងអត់មានផ្លាកលេខ។ គាត់ក៏ប្រាប់ទៅប៉ូលីសថាម៉ូតូនឹងទើបនឹងទិញ ( ទិញល្ងាចថ្ងៃទី 2.10.17) ហើយខ្ញុំ( ម្ចាស់ម៉ូតូ) ក៏បានយកម៉ូតូទៅធ្វើផ្លាកលេខនៅថ្ងៃទី 3.10.17នៅក្រុមហ៊ុនម៉ូតូ SUZUKI កែងស្តុបពេទ្យចិន ហើយក្រុមហ៊ុនប្រាប់ខ្ញុំឲទៅយកផ្លាកលេខនៅថ្ងៃទី 6.10.17។
ម្សិលមិញពេលល្ងាច (5. 10. 17) ប៉ូលីសបានចាប់ម៉ូតូបងប្រុសខ្ញុំជិះ ដែលទើបចេញពីរៀននៅ វិទ្យាស្ថានជាតិអប់រំដោយសារតែម៉ូតូនឹងអត់មានផ្លាកលេខ។ គាត់ក៏ប្រាប់ទៅប៉ូលីសថាម៉ូតូនឹងទើបនឹងទិញ ( ទិញល្ងាចថ្ងៃទី 2.10.17) ហើយខ្ញុំ( ម្ចាស់ម៉ូតូ) ក៏បានយកម៉ូតូទៅធ្វើផ្លាកលេខនៅថ្ងៃទី 3.10.17នៅក្រុមហ៊ុនម៉ូតូ SUZUKI កែងស្តុបពេទ្យចិន ហើយក្រុមហ៊ុនប្រាប់ខ្ញុំឲទៅយកផ្លាកលេខនៅថ្ងៃទី 6.10.17។
ហើយបងញុំគាត់អាងថាមានបង្កាន់ដៃផ្លាកលេខដែលក្រុមហ៊ុនចេញឲ រួចប៉ូលីសក៏នាំគាត់ទៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ទើបបងប្រុសញុំ call ទៅញុំឲញុំយកបង្កាន់ដៃធ្វើផ្លាកលេខនិងអត្តសញ្ញាណប័ណ្ណញុំទៅផង។ ពេលញុំទៅដល់ប៉ុស្តិ៍ប៉ូលីស ញុំក៏បានយកបង្កាន់ដៃធ្វើផ្លាកលេខនិងអត្តសញ្ញាណប័ណ្ណអោយគាត់មើល រួចគាត់ក៏សួរញុំថាទិញម៉ូតូថ្ងៃណា ញុំក៏ប្រាប់គាត់ថាញុំទិញនៅថ្ងៃចន្ទ័ (2.10.17) ថ្ងៃអង្គារ៍ញុំយកម៉ូតូទៅធ្វើផ្លាកលេខ ហើយក្រុមហ៊ុនអោយទៅយកនៅថ្ងៃសុក្រ (6.10.17) បន្ទាប់មកគាត់ប្រាប់ញុំថាម៉ូតូគេធ្វើផ្លាកលេខតែ1ម៉ោងទេ ទើបញុំcall ទៅសួរខាងក្រុមហ៊ុនថា ផ្លាកលេខម៉ូតូគេធ្វើ1ម៉ោងហើយមែនបង!
រួចគាត់ប្រាប់ញុំថាមែន តែធ្វើបានតែផ្លាកលេខភ្នំពេញដែលមានអត្តសញ្ញាណប័ណ្ណភ្នំពេញទេ ប៉ុន្តែផ្លាកលេខញុំធ្វើនៅភ្នំពេញ តែអត្តសញ្ញាណប័ណ្ណញុំតាមខេត្ត ចឹងហើយបានផ្លាលេខញុំធ្វើយូរ រួចញុំនិយាយប្រាប់គាត់តាមនឹងហើយ តែគាត់អត់ជឿ ហើយញុំយកទូរស័ព្ធអោយគាត់និយាយជាមួយក្រុមហ៊ុន បែរជាគាត់ប្រាប់ញុំថាគាត់មិននិយាយជាមួយទេ ចឹងមានន័យថាគាត់ខ្លាច! រួចគាត់និយាយថាញុំនិយាយអត់ស្តាប់គាត់ ញុំចង់និយាយថាញុំនិយាយមិនស្ដាប់គាត់ត្រង់ណា បើញុំនិយាយការពិត ហេតុផលប្រាប់គាត់ឲគាត់យល់និងដឹងនូវការពិតថាញុំមិនប្រព្រឹត្តនូវអំពើខុសនឹងច្បាប់ចរាចរណ៍នោះទេ !
តែគាត់និយាយថាញុំនិយាយស្ដាប់គ្នាមិនបានទៅវិញ
😴 បន្ទាប់មកគាត់និយាយថាចាំជួបដោះស្រាយជាមួយមេគាត់ទៅ រួចញុំក៏ចាំមេគាត់ តែនៅពេលមេគាត់មកបងញុំក៏ទៅនិយាយជាមួយមេគាត់ឲគាត់ជួយដោះស្រាយ តែបែរជាមិនដោះស្រាយហើយថែមទាំងស្ដីអោយពួកញុំទៀត រួចគាត់ក៏និយាយថា ឲពួកញុំចាំនិយាយដោះស្រាយជាមួយមេធំគាត់ទៅ ! នៅពេលមេធំមកដល់ក៏មិនដោះស្រាយអោយទៀត ថែមទាំងស្ដីអោយពួកញុំរួចក៏ដេញពួកញុំឲទៅផ្ទះទៀត ថាចាំស្អែកចាំមកទៀត។ ហើយព្រឹកស្អែក(6.10.17) ញុំក៏បានមកម្តងទៀត ដោយញុំទៅយកផ្លាកលេខនៅក្រុមហ៊ុន រួចបានទៅប៉ុស្តិ៍ប៉ូលីសតាំងពីព្រឹក(ម៉ោង 8) ដើម្បីអោយគាត់ជួយដោះស្រាយអាងឆាប់បានម៉ូតូជិះទៅធ្វើការ និងបងញុំឆាប់បានទៅរៀនផង ។

ពេលដែលជួបគាត់ញុំក៏បានយកផ្លាកលេខនិងអត្តសញ្ញាណប័ណ្ណហុចឲគាត់ ពេលគាត់មើលហើយក៏ភ្ញាក់ផ្អើលឃើញផ្លាកលេខញុំ ខេត្តកំពង់ធំ ហើយគាត់និយាយថាគាត់អត់ដែលឃើញផ្លាកលេខចឹងពីមុនទេ ចុះហេតុអ្វីពេលញុំនិយាយប្រាប់គាត់ពីពេលល្ងាច ហេតុអ្វីក៏មិនស្តាប់ហេតុផលញុំ ហើយគិតពិចារណាថាញុំនឹងធ្វើខុសឬត្រូវសិន បែបគាត់គិតថាគាត់ជាប៉ូលីសគាត់នឹងត្រូវហើយមើលទៅ ឬមួយគាត់គិតថាញុំនឹងគ្រាន់តែជាក្មេងល្ងង់ ដែលគ្មានប្រាជ្ញា ស្មើនឹងគាត់ ! ញុំដឹងហើយថាញុំនូវក្មេង គំនិតញុំនូវខ្ចី ប៉ុន្តែញុំដឹងថាញុំធ្វើនឹងគឺញុំធ្វើស្របច្បាប់ ញុំនិយាយនឹងដោយសារញុំមានឯកសារគ្រប់គ្រាន់ដែលស្របច្បាប់។
គាត់ឲញុំចាំរហូតដល់គាត់បញ្ជូនម៉ូតូដែលគាត់ចាប់ដែលខុសច្បាប់បញ្ជូនទៅសាលាក្រុងឲអស់សិន ទើបគាត់ហៅញុំចូទៅក្នុងបន្ទប់គាត់ហើយញុំក៏បានហូតលុយឲគាត់ 30000៛ ហើយគាត់ទារញុំថែម10000៛ ពីលើថែមទៀត ដើម្បីឲអ្នកកត់បញ្ជី រួចញុំក៏ឲទៅដើម្បីបញ្ចប់រឿងទៅ ឲឆាប់បានទៅធ្វើការ និងបងញុំគាត់បានទៅរៀនផង ។ ញុំទើបជួបលើកទី1ហើយ ដែលប៉ូលីសមួយចំនួនពិតជាថោកទាបបំផុត។ ញុំចង់សួរសំនួរខ្លះទៅលើលោកប៉ូលីសទាំងអស់ថា តើគេបង្កើតប៉ូលីសមកធ្វើអ្វី?
ហើយប៉ូលីសមានតួនាទីអ្វីខ្លះចំពោះប្រជាពលរដ្ឋ? តើប៉ូលីសល្អ យុត្តិធម៌័ សុចរិត ទៀងត្រង់ឈរលើគោលការអ្វីខ្លះ? ញុំសុំអធ្យាស្រ័យផងចំពោះ លោកអ៊ំប៉ូលីស លោកពូប៉ូលីស អ្នកមីងប៉ូលីស និងបងបងប៉ូលីសមួយចំនួនធំផង ដែលគាត់ជាប៉ូលីសល្អ ញុំរិះគន់តែទៅលើប៉ូលីសប្រព្រឹតអំពើអាក្រក់ប៉ុណ្ណោះ ។ បើសិនជាបានឃើញសារនេះហើយសូមជួយ share ផងដើម្បីឲប៉ូលីសទាំងអស់( ប៉ូលីសល្អ ប៉ូលីសអាក្រក់) និងប្រជាពលរដ្ឋខ្មែរបានឃើញផង ។
ដូចនេះសូមបងប្អូនជួយពិចារណាទាំងអស់គ្នាថាទង្វើរដែលលោកប៉ូលិសធ្វើដូចនេះត្រឹមត្រូវដែររឺទេចំពោះប្អូនប្រុសខាងលើនេះ?
ច្បាប់ចរាចរណ៍ផ្លូវគោក
ReplyDeleteមាត្រា៤ យានយន្ត សំដៅដល់យានគ្រប់ប្រភេទដែលចរាចរណ៍ដោយម៉ាស៊ីននៅលើផ្លូវថ្នល់
មាត្រា៤៧ គ្រប់យានយន្តនៅពេលដាក់ឲ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ត្រូវមានបណ្ណសម្គាល់យានយន្ត និងមានពាក់ផ្លាកលេខសម្គាល់យានយន្ត។
យានយន្តដែលពុំទាន់ចុះបញ្ជី និងគ្មានផ្លាកលេខ ត្រូវផ្ទុកលើយានដែលមានផ្លាកលេខនៅពេលធ្វើចរាចរណ៍។
អ្នកសារព័ត៌មានគួរសិក្សាពីច្បាប់ផង កុំចេះតែសរសេររិះគន់។