​ជនអន្តោ​ប្រវេសន៍ជាង៧ម៉ឺន​នាក់ ជាពិសេសជនជាតិវៀតណាម ពេលនេះត្រូវចប់ហើយដោយសារតែ...

បើតាម​ការ​លើក​ឡើង​របស់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅ​ចំពោះ​មុខ​អ្នករាយការណ៍​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧ បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «​អ្នក​ដែល​កាន់កាប់​ឯកសារ​មិន​ប្រក្រតី រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជាង​៧​ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាម​ច្រើនជាងគេ​ អ​ញ្ចឹ​ង​យើង​ប្រកាស​បដិសេធ​ឯកសារ​ទាំង​អស់នោះ មាន​៦​មុខ​ដូច​ជា សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន​ជាដើម ដោយ​ធ្វើការ​ដកហូត​ពី​ពួក​គាត់ ដោយ​ឯកសារ​ទាំង​អស់នេះ​ពុំ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រើប្រាស់​តទៅ​ទៀត​ទេ​»​។


ថ្លែង​ចេញពី​ទីស្តីការ​ក្រសួងមហាផ្ទៃ​នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​១២៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្ដី​ពី​ការ​លុប​ចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់ ផ្កាយ​៤ សុខ ផល បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រកាស​ដកហូត​ចោល​ឯកសារ​ទាំង​អស់នេះ គឺ​ជនបរទេស​ទាំងនោះ នឹង​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន ហើយ​បើ​អ្នក​ស្នាក់​នៅ​យូរ​អាច​ឲ្យ​ដាក់​ពាក្យ សុំ​ក្លាយជា​ជនអន្ដោប្រវេសន៍​ស្របច្បាប់​។


បើ​តាម លោក សុខ ផល រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជនបរទេស ជាង​១៩,០០០​នាក់​ហើយ ដែល​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ទៅ​ប្រទេស​របស់​គេ​វិញ ហើយ​ថា ក្រោយ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្ដី​ពី​លុប​ចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​នៅ​ថ្ងៃនេះ​រួច​មក សមត្ថកិច្ច នឹង​ចុះ​ទៅ​អនុវត្តន៍​ត្រួតពិនិត្យ​លើ​ករណី​ទាំងនេះ នៅ​តាម​រាជធានី​-​ខេត្ត ដែល​អាច​ធ្វើ​ឡើង​នៅ​ខែ​នេះ ឬ​ខែ​ក្រោយ​តែ​ម្ដង ៕















Comments

  1. មិនដឹងថ្ងៃណាខ្មែររស់នៅតាមទន្លេមេកុង និងទន្លេសា ឈប់ផឹកទឹក លាយទឹកនោមយួន និងលាមកយួនទេ ព្រោះមើលឃើញ វារស់នៅលើទឹកទន្លេខ្មែរយ៉ាង សប្បាយ ។

    ReplyDelete

Post a Comment

Popular posts from this blog

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?