វីវរធំបាត់!!!! រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ប្រកាសបដិសេធដាច់អហង្ការចំពោះបុគ្គល ជា សុខហេង ដែលថាក្រសួងសុខាភិបាលទទួលស្គាល់ និងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ ភ្លាមៗក្រោយលោកគ្រូម្នាក់ឈ្មោះ ជា សុខហេង អះអាងថាលោកជាគ្រូព្យាបាលមនុស្សគ ថ្លង់ ឲ្យនិយាយនិងស្តាប់បានឡើងវិញ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ទាំងសម្លេងខ្លាំងថា ក្រសួងសុខាភិបាលប្រកាសបដិសេធដាច់អហង្ការចំពោះបុគ្គល ជា សុខហេង ដែលថាក្រសួងសុខាភិបាលទទួលស្គាល់ និងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។


ប្រមុខដឹកនាំវិស័យសុខាភិបាលកម្ពុជា បានថ្លែងប្រាប់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជារដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមប្រកាសមិនដែលទទួលស្គាល់ជំនាញព្យាបាលជំងឹរប​ស់បុគ្គល ជា សុខហេង ដូចដែលគេអះអាងថាជាគ្រូព្យាបាលជំងឺ គ ថ្លង់ នោះទេ។ ក្រសួងសុខាភិបាលសូមប្រកាសបដិសេធយ៉ាងដាច់ហង្ការចំពោះការលើកឡើងរបស់បុគ្គលនេះ និងសូមធ្វើឲ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលអះអាងខាងលើនេះ»។


ការប្រកាសទាត់ចោលរបស់ក្រសួងសុខាភិបាលខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ជា សុខហេង បានអះអាងតាមសារព័ត៌មានក្នុងស្រុកថា ជំនាញព្យាបាលជំងឺ គ ថ្លង់ របស់លោក ត្រូវបានទទួលស្គាល់ដោយ ក្រសួងសុខាភិបាលចំពោះជំនាញព្យាបាលមនុស្ស គ ថ្លង់ របស់លោក និងអនុញ្ញាតឲ្យលោក បើកកន្លែងព្យាបាលមួយ៕












ប្រភព​​​​​​៖ Fresh News

Comments

  1. សីមមានវិធានការណ៍ចំពោះជនបោកប្រាស់នេះ

    ReplyDelete

Post a Comment

Popular posts from this blog

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?