ពិតជាមិននឹកស្មានដល់មែន!!! គ្រាន់តែមួសខាំសោះបានបណ្តាលឲ្យជើងរបស់បុរសនេះកើតទៅជាយ៉ាងនេះបាន

ឥណ្ឌា៖ បើតាមប្រភពព័ត៌មាន Fox News បានឲ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ស្រាប់តែកើតជំងឺដ៏កម្រម៉្យាង ដែលបណ្តាលជើងខាងឆ្វេងរបស់លោក មានសភាពហើមខុសប្រក្រតី ដែលនេះបណ្តាលមកពីមូសខាំ។ លោកត្រូវបានគេស្គាល់ថា Chetan Pithadia ជាឪពុកកូនពីរនាក់ កំពុងសុំជំនួយជាបន្ទាន់ ដើម្បីព្យាបាលជំងឺគួរឲ្យខ្លាចមួយនេះ ដែលឥឡូវស្ថិតក្នុងសភាពគ្រោះថ្នាក់ និងអាចបណ្តាលឲ្យស្លាប់បាន។ 


រយៈពេលប្រមាណ ៤ ឆ្នាំមុន លោក Chetatan បានឲ្យក្រុមគ្រូពេទ្យនៅប្រទេសឥណ្ឌាធ្ចើការពិនិត្យរកមូលហេតុជំងឺ និងទទួលទានឪសថតាមវេជ្ជបញ្ជា ក្រោយពេលជើងខាងឆ្វេងរបស់លោកមានសភាពហើមបន្តិចបន្តួចក្រោយពីមូសខាំ និងធ្លាប់គិតក្នុងចិត្តថាវាជាជំងឺដ៏សាមញ្ញធម្មតា គ្មានអ្វីធំដុំឡើយ។


ទោះយ៉ាងណា បុរសម្នាក់នេះហាក់ពុំបានមានអារម្មណ៍ធូរស្រាលទាល់តែសោះ ហើយផ្ទុយទៅវិញជើងនិងភ្លៅខាងឆ្វេងរបស់លោក កាន់តែរីកហើមពីមួយថ្ងៃទៅមួយថ្ងៃ និងមានទំហំធំជាងធម្មតាពី៣ ទៅ៤ ដង ព្រមទាំងមានទម្ងន់រហូតដល់ទៅ ២៥ គីឡូក្រាមឯណោះ។ 


គួរឲ្យដឹងថា ជំងឺនេះកើតមកពីពពួកបរាសិត ដែលចម្លងពីមូសខាំចូលទៅក្នុងខ្លួនមនុស្ស ហើយវាអាចនឹងបង្កឲ្យមានរោគសញ្ញាម៉្យាង ដែលគេឲ្យឈ្មោះថា “lymphedema filariasis” ឬ “elephantiasis”។

សម្រាប់ពេលឥឡូវនេះវិញ លោក Chetatan កំពុងសុំនូវជំនួយបន្ទាន់ ឬប្រាក់ប្រមាណ ៤ ៥០០ ដុល្លារអាមេរិក ដើម្បីធ្វើការព្យាបាលជំងឺគួរឲ្យខ្លាចមួយនេះ ហើយប្រសិនបើជាទុកយូរ វាប្រាកដនឹងរាលដាលដល់ពោះ និងបណ្តាលឲ្យស្លាប់បាន៕



























Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ