ចាប់បានម្នាក់ទៀតហើយ ដែលបានលាក់ថ្នាំញៀនក្នុងកន្លែងពិសេស ពេលបានដឹងហើយពិតជាហួសចិត្ត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ គយ​រដ្ឋាករ និង​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៨ វិច្ឆិកា ឆ្នាំ​២០១៧ ។


ស្ត្រីជន​សង្ស័យ​ឈ្មោះ MEDIDA RUERA អាយុ​៤០​ឆ្នាំ ជនជាតិ​ហ្វី​លី​ពី​ន ដែល​មាន​កាន់​លិខិតឆ្លងដែន ។ ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​លេប​ក្នុង​ពោះ ប្រភេទ​កូកាអ៊ីន​ចំនួន​៨៣​គ្រាប់​ស្មើ និង​ទម្ងន់​ជាង​១​គីឡូក្រាម ដែល​ជិះ​យន្តហោះ​ឆ្លងកាត់​ជា​ច្រើន​ប្រទេស ។

ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ទទួល​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា មាន​ជន​សង្គម​ងងឹត​បាន​ដឹក​ជញ្ជូន​គ្រឿងញៀន​ដែល​លេប​ចូល​ក្នុង​ពោះ ចេញពី​ប្រទេស​ប្រេ​ស៊ី​ល​ឆ្លងកាត់​ឌូ​បៃ ក្វា​ង​ចូ​វ តាម​ជើង​យន្តហោះ​លេខ និង​មក​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។


ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​បាន​ចាត់ចែង​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាប់​ខ្លូ​ន​បាន ។ លោក​បន្ត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា គេ​ពិតជា​បាន​លាក់​ថ្នាំ​ញៀន​នៅ​ក្នុង​ពោះ ដោយ​ជិះ​យន្តហោះ​ឆ្លងកាត់​ជា​ច្រើន​ប្រទេស ដែល​គោលដៅ​នាំ​យក​ថ្នាំ​ញៀន​នេះ​ឆ្ពោះទៅ​កាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រ​ទស​ម៉ា​ឡេ​ស៊ី ។


ចម្លើយ​ជនសង្ស័យ​ប្រាប់​សមត្ត​កិច្ច​ថា ថ្នាំ​ញៀន​ប្រមាណ​៨៣​គ្រាប់ ត្រូវ​គេ​បាន​លេប​តាម​មាត់​ចូល​ក្នុង​ពោះ​ផង ញាត់​តាម​គូទ​ខ្លះ​ផង និង​ញាត់​តាម​ទ្វារមាស​ផង ។ លោក​ឡឹ​ក វណ្ណៈ បន្ថែម​ថា ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ត​កិច្ច​ប្រើ​វិធី​បញ្ចុះ​យក​ថ្នាំ​ញៀន​ចេញពី​ក្នុង​ពោះ​ជនសង្ស័យ​គ្រប់​ចំនួន បន្ទាប់​មក​ទៀត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕












Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ