មានរឿងធំហើយពេលនេះ!!! បែក​ធ្លាយបញ្ជី​ឈ្មោះ​អ្នកយកលុយ​ពីទីតាំងជល់មាន់ពីកូនស្រី លោក​ ហ៊ុន​ សាន​

ភ្នំពេញៈ បែក​ធ្លាយបញ្ជី​ឈ្មោះ​មន្ត្រី​តុលាការខេត្តតាកែវ ចៅហ្វាយ​ខេត្ត ស្នងការនគរ​បាលខេត្ត ស្នងការរងនគរ មេប៉េអឹម រហូត​ដល់​អាជ្ញាធរ​មូល​ដ្ឋាន នៅឃុំកណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ ទទួល​សំណូក​ពីម្ចាស់​ទីតាំង​ល្បែងជល់មាន់ ដែល​គេដឹងថា ជារបស់​កូន​ប្រសារ​លោក​ហ៊ុន សាន។


ការ​បែក​ធ្លាយនេះ គឺ​បន្ទាប់​ពីចៅហ្វាយ​ខេត្តតាកែវ ដឹកនាំកម្លាំង​សមត្ថកិច្ចចម្រុះចុះ​ទៅបង្ក្រាប​ទីតាំង​ជល់មាន់នៅឃុំកណ្តឹង ស្រុក​បាទី ខេត្តតាកែវ កាល​ពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ២០១៧។


បណ្តាញ​ព័ត៍មាន​ក្នុង​ស្រុក​បាន​ផ្សព្វ​ផ្សាយ​ថា កូនស្រីលោក​ ហ៊ុន​ សាន​ បានទម្លាយឯកសារមួយសន្លឹក​ ដោយចោទថា​ អាជ្ញាធរខេត្តតាកែវជាប់ពាក់ព័ន្ធនឹងការទទួលសំណូកលុយល្បែងជល់មាន់​រាប់ពាន់ដុល្លារប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធ​ ហើយមិនតែប៉ុណ្ណោះថែមទាំងគំរាមប្តឹងទៀតផង។


លោក​ ថៃ ផានី ហៅ ម៉ាប់​ ដែលគេស្គាល់ថា​ ជាកូនប្រសារបស់លោក​ ហ៊ុន​ សាន​ មានឋានន្តរស័ក្តិផ្កាយ២ នៅក្រសួងការពារជាតិ​ បានប្រាប់ថា បើគ្មានការអនុញាតក៏គេមិនហ៊ានបើកដែរ។ លោកបន្តថា​ “សង្វៀនជល់មាន់នៅបាទី អាជា្ញធរស្ទើរតែគ្រប់ថ្នាក់​ ពាក់ព័ន្ធទទួលលុយល្បែង ពិសេសគឺបងប្រុសអភិបាលខេត្តតាកែវ​ ឈ្មោះ​ ឡាយ​ ធារិទ្ធ​ ជាស្នងការងខេត្ត​ ក្រៅពីនោះ មានមេប៉ូលិស មេប៉េអឹមទៀត​”។


លោក​ ឡាយ​ វណ្ណៈ អភិបាលខេត្តតាកែវ បានបដិសេធ​ចំពោះការចោទ​ប្រកាន់នេះ។ ដោយលោកបញ្ជាក់ថា បងប្រុស​របស់​លោក​ ឈ្មោះ​ ឡាយ​ ធារិទ្ធ​ មិនបានពាក់​ព័ន្ធរឿង​នេះទេ ពីព្រោះគាត់ជាស្នងការរងទទួលបន្ទុកសេដ្ឋកិច្ច មិនមែនព្រហ្មទណ្ឌនោះទេ​។


លោក​ ឡាយ​ វណ្ណៈ បានគំរាមប្តឹងអ្នកពាក់ព័ន្ធល្បែង​ជល់​មាន់នៅស្រុកបាទី ទៅតុលាការទៀតផង។ លោកក៏បានព្រមានមន្រ្តីណាដែលពាក់ព័ន្ធល្បែងនឹងត្រូវចាត់ការ​តាមច្បាប់៕









​ប្រភព៖ រស្មីកម្ពុជា

Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ