គេ comment ជេរព្រាត!!! ពិតជាហួសហេតុពេកហើយ គេដាក់ស្លាកសញ្ញា ធំៗប៉ុណ្ណឹងហើយ នៅជិះបុកទាល់តែបានទៀត

កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីក្នុងពិធីបើកឲ្យប្រើប្រាស់ស្ពានអាកាសផ្សារដីហុយជាបណ្ដោះអាសន្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនសំណង់សៀងហៃគ្រុប តំណាងក្រុមហ៊ុនក្វាងចូវ និងប្រជាពលរដ្ឋ។


ស្រាប់តែពេលរសៀលនេះ គេឃើញបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់លើស្ពានអាកាសផ្សារដីហុយ ត្រូវបានរថយន្តក្រុង បើកបុកបណ្ដាលឲ្យបាក់ធ្លាក់បាត់ទៅហើយ។ ក្នុងនោះផងដែរក៏មានអ្នក comment ថា "សង្ស័យអ្នកបើកហ្នឹងអត់បើកគ្រាប់ភ្នែកមើលទេ! គេដាក់កំពស់ ៣ម៉ែត ធំៗហើយនៅមិនមើលទៀត! បើកឡានក្រុងយូរហើយនៅ បានអត់ដឹកថាឡានខ្លួនឯងកំពស់៤ម៉ែតជាង! សំខាន់មានផ្លាកសញ្ញាហាមរថយន្តក្រុងទៀតបើថាមិនដឹងកម្ពស់ឡានខ្លួនឯងទេ! មិនគោរពច្បាប់សោះហ្មង! ចង្រៃផុតលេខតែម្តង!"។ ហើយក៏នៅមានអ្នក comment រិះគន់ ផ្សេងទៀតផងដែរចំពោះរថយន្តមួយនេះ៕
































Comments

Popular posts from this blog

ម្រើមព្រះ ពិតជាសត្វដែលមានពិសសាហាវដូចអ្វីដែលគេបានផុសមែនទេ?

សូមជួយស៊ែរផងឲ្យអ្នកកើតជំងឺនេះបានដឹងពីវិធីព្យាបាលផង ទុកដូចជាធ្វើបុណ្យទៅចុះ! ជំងឺពងបែកដេាយសារបាក់តេរី (impetigo)

ជួយស៊ែរម្នាក់មួយទៅវាមិនអស់លុយទេបងប្អូន! ថ្នាំព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ កុំទាន់អស់សង្ឃឹមអី!! សូម្បីសារព័ត៌មាននៅថៃក៏ចុះផ្សាយដែរ